ក្រសួងការបរទេសប្រកាសបដិសេធជាថ្មី ចំពោះអ្នកការទូតជាន់ខ្ពស់ថៃ​ចោទ​ប្រកាន់​កម្ពុ​ជា​ថា​ប្រើប្រាស់​ប្រាសាទព្រះវិហារជាទីតាំងយោធា

2026/02/27 04:09:07 pm        174

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា​បាន​ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​លើក​ឡើង​ថ្មី​ៗ​នេះ​របស់​អ្នក​ការទូតជា​ន់​ខ្ពស់​ប្រទេ​សថៃ ដែលចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា តាមការផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ថៃ ​មន្រ្ដីការទូតជាន់ខ្ពស់របស់ថៃ បានចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសា​ទ​ព្រះវិហារ​ ជាទីតាំងយោធា។

ទាក់ទងការចោទប្រកាន់នេះ កម្ពុជាអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់​បេតិក​ភណ្ឌ​ពិភព​លោក​ដ៏​មានតម្លៃវិសេសវិសាល ជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និង​សាសនា​ដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបាន រៀបចំ អភិវឌ្ឍ ឬប្រើប្រាស់​សម្រាប់​គោល​បំណង​យោធា​ឡើយ​។

តាមសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា ក្នុងនាមជារដ្ឋភាគី​នៃ​អនុសញ្ញា​ទីក្រុង​ឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ កម្ពុជា​តែង​ប្រកាន់​ខ្ជាប់​នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងពេញលេញក្នុងការការពារ និងថែរក្សាទីតាំង ព្រម​ទាំង ទ្រព្យសម្បត្តិវប្បធម៌ទាំងនេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និង​សាសនា​ប៉ុណ្ណោះ​។

ក្រសួងការបរទេសកម្ពុជាបញ្ជាក់ជាថ្មីថា វត្តមាន​របស់​ឆ្មាំ​សន្តិសុខក​ម្ពុជា​ដើម្បី​ការពារ​បេតិក​ភណ្ឌ​វប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំងនេះ មិនអាចបកស្រាយថា ជាការប្រើប្រាស់​ប្រាសាទ​ក្នុង​គោលបំណងយោធាបានឡើយ។ ការគ្រប់គ្រងទីតាំងនេះ​នៅ​តែស្ថិ​តនៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិលដែល​មានសមត្ថកិច្ច​ហើយ​ការ​រៀបចំ​សន្តិសុខ​ណាមួ​យ​នៅ​ទីតាំងនេះ គឺមានការដាក់កម្រិតយ៉ាងតឹងរ៉ឹង ដែលមានលក្ខណៈរក្សាការពារ និង​សមា​មាត្រ​ទៅ​នឹង​ តម្រូវការនៃការអភិរក្សការពារទីតាំងនោះ។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជាថ្មីថា ការប៉ុនប៉ង​ពិពណ៌​នា​ប្រាសាទ​ព្រះវិហារ​ថា​ជា​ទីតាំង​យោធា ​គឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ដែល មាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ​ដល់​អំណាច​តុលាការ​អន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ កម្ពុជាតែង ប្រកាន់ខ្ជាប់​ចំពោះ​ច្បាប់​អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចូល រួម​សហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។

ក្រសួង​ការបរទេសកម្ពុជាបញ្ជាក់ទៀតថា ប្រាសាទព្រះវិហារ នៅតែជាប្រាសាទសន្តិភាព វប្បធម៌ និ​ង​បេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុង គោលបំណងយោធានោះទេ ហើ​យ​ការការពារតំបន់បេតិ កភណ្ឌពិភពលោកនេះ គឺជាការទទួល​ខុស​ត្រូវ​រួម​របស់​សហគមន៍​អន្តរជាតិ​៕

អត្ថបទដែលទាក់ទង

សណ្តាប់ធ្នាប់នៅក្បែរផ្សារអូឬស្សី មានសោភ័ណភាពល្អប្រសើរ ក្រោយអាជីវកចូលរួមសហការជាមួយអាជ្ញាធរ
2026/02/27 08:46:16 pm        1
​សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន
2026/02/27 07:40:51 pm        1
អាកាសចរណ៍ស៊ីវិល បានកំណត់ឆ្នាំ២០២៦នេះ ដឹកអ្នកដំណើរតាមផ្លូវអាកាស ឱ្យបានចំនួន៨លាននាក់
2026/02/27 06:32:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សណ្តាប់ធ្នាប់នៅក្បែរផ្សារអូឬស្សី មានសោភ័ណភាពល្អប្រសើរ ក្រោយអាជីវកចូលរួមសហការជាមួយអាជ្ញាធរ

2026/02/27 08:46:16 pm
​ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ប្រឈមអ្វីៗគ្រប់បែបយ៉ាង ដើម្បីទៅដល់អឺរ៉ុបដោយសង្ឃឹមថានឹងមានជីវិតល្អប្រសើរជាងមុន
2026/02/27 08:40:34 pm
​UNព្រមានថា ស៊ូដង់ខាងត្បូងប្រឈមនឹងការវិលត្រឡប់ទៅរកសង្រ្គាមពេញបន្ទុកវិញ
2026/02/27 08:29:20 pm
​ប្រធានសិទ្ធិមនុស្ស UN៖ ក្រឹត្យរបស់ក្រុមតាលីបង់ នឹងបង្កើនការប្រហារជីវិត និងធ្វើឲ្យការបង្ក្រាបកាន់តែស៊ីជម្រៅ
2026/02/27 08:28:51 pm
​ក្រុមអ្នកស្រាវជ្រាវ៖ ហ្សែនស្រូវអាចបង្កើនទិន្នផលខ្ពស់ និងកាត់បន្ថយជីគីមី
2026/02/27 08:24:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/27 04:58:39 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/27 09:59:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/25 12:16:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/27 12:09:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am