សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ «អ្វីដែលគេត្រូវចៀសវៀង គឺ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ ​ប្រឌិតប្រវត្តិសាស្ត្រក្លែងក្លាយ»

2026/02/27 11:22:18 pm        245

ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៃ​ក្រសួង​វប្បធម៌​ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកកែច្នៃសម្លៀកបំពាក់ក្នុងសង្គមខ្មែរ ត្រូវ​ចៀស​វៀង​ការបំភ្លៃប្រវត្តិសាស្ត្រ ប្រឌិតប្រវត្តិសាស្ត្រក្លែងក្លាយខុសពីការពិតនៃ វប្បធម៌ ប្រវត្តិ​សាស្រ្ដ​របស់​ខ្មែរ។​

ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ហេង សុផាឌី បានថ្លែងណែនាំបែបនេះ ក្នុងសិក្ខាសាលាស្តីពី «សម្លៀក​បំពាក់ក្នុងសង្គមខ្មែរ៖ ភស្តុតាងពីអតីតកាលដល់បច្ចុប្បន្ន» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ​នៅសាលរចនា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ក្នុង​ឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និង​បច្ចេក​វិទ្យា​ទំនើប​របស់​ពិភពលោកបច្ចុប្បន្ន ដែលដើរទៅមុខយ៉ាងលឿន ការទទួលឥទ្ធិពលវប្បធម៌បរទេស គឺ​ជា​អ្វី​ដែល​យើង​ពុំ​អាច​ទប់ ​ឬបញ្ឈប់បានដោយងាយៗនោះឡើយ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​យើង​ក៏​ត្រូវ​ងាក​មក​គិតគូរ​អំពី​ការ​ស្រាវ​ជ្រាវ ផ្សព្វផ្សាយ និងឈ្វេងយល់ឲ្យបានស៊ីជម្រៅនូវប្រវត្តិសាវតា ឬស​គល់​នៃ​អារ្យធម៌របស់ជាតិសាសន៍យើងឲ្យបានទូលំទូលាយដែរ។

ឯកឧត្តមបន្តថា ជាយូរមកហើយដែលប្រទេសជិតខាងរបស់កម្ពុជាមួយតែងតែបំភ្លៃ និង​ទាមទារ​ធ្វើ​ជា​កម្មសិទ្ធិផ្តាច់មុខនូវប្បធម៌ស្រដៀងគ្នាក្នុងតំបន់ និងជាពិសេសជាមួយប្រទេសកម្ពុជា។

ក្នុង​ឱកាស​នោះ ឯកឧត្តមបណ្ឌិត ហេង សុផាឌី បានចាត់ទុកថា «សម្លៀកបំពាក់ក្នុងសង្គមខ្មែរ៖ ភស្តុតាងពីអតីតកាលដល់បច្ចុប្បន្ន» នេះ ពិតជាមានសារៈសំខាន់ ដែលបានបង្ហាញពីវត្តមាន និង​ភស្តុតាង​ផ្សេងៗនៃសម្លៀកបំពាក់ក្នុងសង្គមខ្មែរ តាមរយៈសិលាចារឹក គំនូរ ចម្លាក់ បដិមារ រូបថត ខ្សែ​ភាព​យន្តឯកសារជាដើម ដែលជាប្រភពរឹងមាំបង្ហាញពីការប្រើប្រាស់ និងការវិត្តន៍​នៃ​សម្លៀក​បំពាក់​ក្នុង​សង្គមខ្មែរទៅតាមសម័យកាលនីមួយៗ និងជាប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវ ក៏​ដូច​ជា​និស្សិត​ដែលមានបំណងសិក្សាចងក្រងសម្លៀកបំពាក់ខ្មែរទុកជាឯកសារទៅថ្ងៃក្រោយផង៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm