អគ្គលេខាធិការ UN អំពាវនាវឲ្យអត់ធ្មត់ អំឡុងការប៉ះទង្គិចគ្នា រវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន

2026/02/28 12:07:40 am        60

អ្នកនាំពាក្យរបស់លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) បាននិយាយថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានសម្តែងក្ដីបារម្ភ ចំពោះរបាយការណ៍ អំពីការប៉ះទង្គិចគ្នាឆ្លងព្រំដែន រវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។

លោក Stephane Dujarric បាននិយាយថា លោក Guterres «កំពុងតាមដានដោយក្តីបារម្ភ ចំពោះរបាយការណ៍ អំពីការប៉ះទង្គិចគ្នាឆ្លងព្រំដែន រវាងកងកម្លាំងសន្តិសុខជាក់ស្តែង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងកងកម្លាំងសន្តិសុខប៉ាគីស្ថាន»។

លោក Dujarric បានបន្ថែមថា៖ «លោកអគ្គលេខាធិការជំរុញឲ្យភាគីពាក់ព័ន្ធគោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ និងធានាការការពារជនស៊ីវិលផងដែរ»។

អមដោយការកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងសម្របសម្រួលដោយរដ្ឋជាសមាជិកមួយចំនួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក Dujarric បានសង្កត់ធ្ងន់ថា លោក Guterres ក៏ជំរុញផងដែរឲ្យភាគីនានា បន្តប្រឹងប្រែងរកដំណោះស្រាយ ចំពោះការខ្វែងគំនិតគ្នាណាមួយ តាមរយៈការទូត។

គួរបញ្ជាក់ថា ប៉ាគីស្ថានបានទម្លាក់គ្រាប់បែកលើទីក្រុងធំៗ នៅអាហ្វហ្គានីស្ថាន ក្នុងនោះរួមទាំងរដ្ឋធានីកាប៊ុលផងដែរ នៅថ្ងៃសុក្រនេះ ដោយរដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងអ៊ីស្លាម៉ាបាដ បានប្រកាសថា ប្រទេសជិតខាងទាំង២ កំពុងស្ថិតក្នុង «សង្គ្រាមបើកចំហ» បន្ទាប់ពីមានការប៉ះទង្គិចគ្នាសងសឹកគ្នាទៅវិញទៅមកជាច្រើនខែ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm