រុស្ស៊ី អាមេរិក និង​អង់គ្លេស​ចោទ​ដាក់គ្នា​នៅ​អង្គការ​សហប្រជាជាតិ​អំពី​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​នៅ​អ៊ុយ​ក្រែ​ន​

2022/03/23 06:58:20 pm        1.9 K

​UN៖ រុស្ស៊ី សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ចង្អុល​ដាក់គ្នា​ទៅវិញទៅមក នៅ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ ជុំវិញ​លទ្ធភាព​នៃ​ការវាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមីនៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​គ្មាន​ភាគី​ណាមួយ​អាច​រក​អំណះអំណាង​បញ្ជាក់​ពី​ការចោទប្រកាន់​ដាក់គ្នា​ទៅ​វិញ​ទៅ​មក​របស់​ខ្លួន​បានទេ​។

​ការ​អត្ថាធិប្បាយ​ទាំងនោះត្រូវ​បាន​ធ្វើឡើង​ ដោយ​ក្រុម​អ្នកការទូត​ថ្លែង​ទៅកាន់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់ពី​ប្រទេស រុស្ស៊ី​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន ​នៃ​ការ​លិច​ធ្លាយ​សារធាតុ​គីមីឤ​ម៉ូ​ញ៉ាក់​នៅ​ក្នុង​ទីក្រុង Sumy របស់​អ៊ុយ​ក្រែ​ន​ភាគ​ខាងជើង​ដែល​រង​ការ​ហ៊ុមព័ទ្ធ ​ដោយ​ស្ដីបន្ទោស​ក្រុម​អ្នក​ជាតិ​និយម​ជ្រុល​អ៊ុយ​ក្រែ​ន អំឡុង​កិច្ចប្រជុំ​បិទទ្វារ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។ ការចោទប្រកាន់​នេះ​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ទាត់ចោល​។​

​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក Dmitry Polyanskiy បាន​និយាយ​ថា ទាហាន​រុស្ស៊ី​ពុំធ្លាប់​មាន​គម្រោង ឬ​បើក​ការវាយប្រហារ​ដាក់​គោលដៅ​លើ​អគារ​ទាំងឡាយ​របស់​អ៊ុយ​ក្រែ​ន ​ដែល​ជា​ទីកន្លែង​សម្រាប់​ស្តុក ​ឬ​ផលិត​សារធាតុ​គីមី​ពុល​នោះ​ទេ​។ ​លោក Polyanskiy និយាយ​ថា វា​ច្បាស់​ណាស់​ថា ក្រុម​អាជ្ញាធរ​ជាតិនិយម​អ៊ុយ​ក្រែ​នដែល​ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​នោះ នឹង​ងាក​ទៅ​រក​មធ្យោបាយ​បំភិត​បំភ័យ​ពលរដ្ឋ​ខ្លួនឯង និង​បង្កើត​ឈុត​ឆាក​វាយប្រហារ​ក្លែងក្លាយ​ដើម្បី​ចោទ​ប្រកាន់​រុស្ស៊ី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1084
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        530
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm