ហុងគ្រីបញ្ជូនឧទ្ធម្ភាគចក្រទៅកាន់ព្រំដែនអ៊ុយក្រែន ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធថាមពល

2026/02/28 12:20:14 am        81

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kristof Szalay-Bobrovniczky បាននិយាយថា ក្រសួងការពារជាតិហុងគ្រី បានចាត់វិធានការបន្ថែម ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនពីការវាយប្រហារដែលអាចកើតមានដោយអ៊ុយក្រែន ដោយបញ្ជូនអង្គភាពឧទ្ធម្ភាគចក្រទៅកាន់ព្រំដែន។  

រដ្ឋមន្ត្រីរូបនេះ បានថ្លែងថា៖«ក្រុមឧទ្ធម្ភាគចក្រនៅតំបន់ភាគខាងកើតនៃប្រទេសនេះ ត្រូវបានបង្កើនទ្វេ   ដង។ បេសកកម្មរបស់ពួកគេ គឺដើម្បីទប់ទល់នឹងការវាយប្រហារដោយយានដ្រូន ដែលអាចចូលទៅក្នុងដែនអាកាសរបស់ប្រទេសហុងគ្រី ដែលផ្លាស់ទីយឺតពេក ឬទាបពេក មិនអាចត្រូវបានកម្ចាត់ដោយប្រព័ន្ធការពារផ្លូវអាកាស ដែលកំពុងបំពេញកាតព្វកិច្ចនោះ»។

លោកបានបន្ថែមថា អង្គភាពយោធាដែលការពារហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់ នឹងត្រូវបានផ្តល់ឧបករណ៍សង្គ្រាមអេឡិចត្រូនិច ក្នុងបរិមាណគ្រប់គ្រាន់។

តាមសំណើរបស់ក្រសួងថាមពលរបស់ប្រទេសនេះ បញ្ជីនៃទីតាំងថាមពលសំខាន់ៗចំនួន ២០ ដែលត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធា ត្រូវបានចងក្រង។ កងទ័ពនឹងត្រូវដាក់ពង្រាយនៅទីនោះ នៅថ្ងៃសុក្រនេះ។

លោកនាយករដ្ឋមន្ត្រី Viktor Orban បានថ្លែងកាលពីដើមសប្តាហ៍នេះថា ប្រទេសហុងគ្រី នឹងពង្រឹងការការពារកន្លែងថាមពលសំខាន់ៗរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការបំផ្លាញ សន្តិសុខថាមពលរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        52
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        82
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm