ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសួរសុខទុក្ខសម្តេច ហោ ណាំហុង នៅគេហដ្ឋានផ្ទាល់

2026/02/28 01:18:14 am        530

សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាតឲ្យឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួប​សំណេះ​សំណាល ​និងសួរសុខទុក្ខ នៅគេហដ្ឋានសម្តេចផ្ទាល់។

នាឱកាសនោះឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណចំពោះសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យឯកឧត្ដម​ ចូល​ជួប​សំណេះ​សំណាល​ និង​សួរសុខទុក្ខសម្តេច។ ឯកឧត្តមក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង​ក្តី​នឹក​រលឹក​ពីសំណាក់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី​ចិនដល់សម្តេចផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានជម្រាបជូនថា សម្តេច​ឥស្សរវិទេសបញ្ញា ហោ ណាំហុង តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែងរបស់សម្តេច ក្នុងនាមជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និង​ជា​អតីត​សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន គឺជា​ស្ពាន​មួយ​ ដែលរួមចំណែកជួយពួនជ្រុំមិត្តភាពកម្ពុជា និងចិន ឲ្យ​ក្លាយ​ទៅ​ជា​មិត្តដែក​ថែប​នៅ​ក្នុង​យុគ​សម័យ​ថ្មី ​នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ ដូច​ពេល​បច្ចុប្បន្ន​នេះ​។

ជាការឆ្លើយតប សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានថ្លែងអំណរគុណឯកឧត្តម វ៉ាង វិនធាន ដែលបានឆ្លៀតពេលដ៏មមាញឹក ដើម្បីសួរសុខទុក្ខសម្តេចផ្ទាល់នៅគេហដ្ឋាន។

សម្តេច​ឥស្សរវិទេសបញ្ញា បានលើកឡើងថា សម្តេច និងឯកឧត្តម វ៉ាង យី គឺជាមិត្តភក្តិដ៏ល្អ និង​មាន​អនុស្សាវរីយ៍ល្អៗ ធ្វើការជាមួយគ្នាយ៉ាងជោគជ័យជាច្រើន ដើម្បីពង្រឹងមិត្តភាពកម្ពុជា និង​ចិន ​ដែលសម្តេចមិនអាចបំភ្លេចបានឡើយ។ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បាន​ក្តុក​ក្តួល​យ៉ាង​ខ្លាំង​នៅពេលរំលឹកពីអនុស្សាវរីយ៍ទទួលទានអាហារជាមួយឯកឧត្តម វ៉ាង យី ដោយ​លោក​បាន​ទះ​ស្មា​សម្តេច និងនិយាយថា «មិត្តចាស់» ដែលពាក្យនេះ ធ្វើឲ្យ​សម្តេច​ចង​ចាំ​អស់​មួយ​ជីវិ​ត។​

បន្ថែមលើនេះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានលើកឡើងទៀតថា បើទោះ​បី​ជា​ពិភព​លោក មាន​បម្រែ​បម្រួល​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ក៏​កម្ពុជា​ និង​ចិន​នៅ​តែ​ជា​មិត្ត​ដ៏​ល្អនឹ​ង​គ្នា​ជានិច្ច​។

ជាចុងក្រោយ សម្តេចបានផ្តាំតាមរយៈ ឯកឧត្តម វ៉ាង វិនធាន ឲ្យជួយសួរសុខទុក្ខ ឯកឧត្តម វ៉ាង យី ដែលជាមិត្តល្អរបស់សម្តេចផងដែរ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm