យោងតាមការស្ទង់មតិរបស់ស្ថាប័ន Gallup ដែលចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បាន ពលរដ្ឋអាមេរិកជាលើកដំបូងមានការអាណិតអាសូរ ចំពោះជនជាតិប៉ាឡេស្ទីន ច្រើនជាងអាណិតប្រជាជនអ៊ីស្រាអែល នៅក្នុងជម្លោះរបស់ពួកគេ បន្ទាប់ពីមានសង្គ្រាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សា។
ការយល់ឃើញ ពីតំបន់មជ្ឈិមបូព៌ា មានការបែកខ្ញែកគ្នាយ៉ាងខ្លាំង អាស្រ័យលើនិន្នាការនយោបាយ ដោយការផ្លាស់ប្តូរក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បង្ហាញថា អ្នកបោះឆ្នោតឯករាជ្យកាន់តែច្រើនឡើងៗ កាន់តែមិនពេញចិត្តនឹងអ៊ីស្រាអែល។

ការស្ទង់មតិនេះបានបង្ហាញថា ជារួម ជនជាតិអាមេរិក ៤១ភាគរយមានការអាណិតអាសូរ ចំពោះជនជាតិប៉ាឡេស្ទីន ហើយ ៣៦ភាគរយគាំទ្រអ៊ីស្រាអែល ដោយអ្នកផ្សេងទៀតមិនទាន់សម្រេចចិត្ត ឬនិយាយថាពួកគេគាំទ្រទាំង២ ឬមិនគាំទ្រទាំង២។
គម្លាតនេះមិនមានសារៈសំខាន់ខាងស្ថិតិនោះទេ ប៉ុន្តែគិតចាប់តាំងពីស្ថាប័ន Gallup បានសួរសំណួរនេះកាលពីជាង ២ទសវត្សរ៍មុន វាគឺជាលើកដំបូងហើយ ដែលអ៊ីស្រាអែលមិនត្រូវបានគាំទ្រទី១។ វាក៏បង្ហាញផងដែរពីភាពខុសគ្នាខ្លាំងពីមួយឆ្នាំមុន នៅពេលដែលអ៊ីស្រាអែលនាំមុខក្នុងសំណួរអាណិតអាសូរនេះ ក្នុងកម្រិត ៤៦ភាគរយ ទល់នឹង ៣៣ភាគរយ។ នៅពេលត្រូវបានសួរអំពីការអាណិតអាសូររបស់ពួកគេ អ្នកឯករាជ្យទាំងនោះ បានគាំទ្រប្រជាជនប៉ាឡេស្ទីន ១១ភាគរយ។
សមាជិកនៃគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump បានបន្តគាំទ្រអ៊ីស្រាអែលយ៉ាងខ្លាំង ដោយមាន ៧០ភាគរយគាំទ្រអ៊ីស្រាអែល ទោះបីជាតួលេខនោះបានធ្លាក់ចុះ ១០ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកក៏ដោយ៕

