អតីតប្រេសិតប្រចាំប្រទេសរុស្ស៊ី៖ អ្នកនយោបាយអង់គ្លេស ចាប់ផ្តើមមើលឃើញ BREXIT ថា ជាកំហុស

2026/02/28 01:49:32 am        67

អតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំប្រទេសរុស្ស៊ី (២០០៤- ២០០៨) លោក Tony Brenton បានប្រាប់ សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា មនុស្សជាច្រើននៅក្នុងចក្រភពអង់គ្លេស កំពុងចាប់  ផ្តើមដឹងថា ការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសនេះ (Brexit) គឺជាកំហុសមួយ ដែលជាមូលហេតុដែលទីក្រុងឡុងដ៍កាន់តែចង់ជួសជុលទំនាក់ទំនងជាមួយទីក្រុងប្រ៊ុចសែល។  

អតីតអ្នកការទូតរូបនេះ បានឆ្លើយតប នៅពេលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmerថា៖«មានឆន្ទៈច្រើនជាងក្នុងការនិយាយជាមួយអឺរ៉ុប ដើម្បីព្យាយាមពង្រឹងទំនាក់ទំនង តាមរបៀបដែលត្រូវបានចុះខ្សោយ នៅពេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit)។ Brexit នេះ មិនបានប្រែក្លាយទៅជាការសម្រេចចិត្តដ៏អស្ចារ្យរបស់ចក្រភពអង់គ្លេសទេ។ ការចាកចេញពីសហភាពអឺរ៉ុបនេះ បានបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច និងពិតជាបង្កគ្រោះថ្នាក់ដល់នយោបាយក្នុងកម្រិតណាមួយ។ អ្នកមានឥទ្ធិពលច្រើនជាងធ្វើការនៅក្នុងក្រុមដែលមានគំនិតដូចគ្នាជាជាងការព្យាយាមជះឥទ្ធិពលដល់ស្ថានភាពអន្តរជាតិដោយខ្លួនឯង»។  

ថ្លែងនៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច នាពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលបាននិយាយថា ព្រះរាជាណាចក្រនេះ លែងជាប្រទេសនៃយុគសម័យ Brexit ទៀតហើយ។

យោងតាមអតីតឯកអគ្គរដ្ឋទូតរូបនេះ រដ្ឋាភិបាលអង់គ្លេសមានការយល់ដឹងកាន់តែច្រើនអំពីការលំបាកដែល  បណ្តាលមកពីការបែកបាក់ជាមួយសហភាពអឺរ៉ុបជាងកាលពី ៥ ឬ ១០ឆ្នាំមុន។ លោក Brenton បាននិយាយថា៖«ប្រជាជនអង់គ្លេសបានភ្ញាក់ឡើងចំពោះការពិតដែលថា Brexit ប្រហែលជាកំហុស     មួយ។ ចំណែកកត្តាសំខាន់មួយទៀតដែលអ្នកបានលើកឡើង ហើយខ្ញុំបានសង្កត់ធ្ងន់ គឺការលំបាកកាន់តែខ្លាំងឡើងនៃការពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm