ស៊ុយអែតស្ទាក់ចាប់យានដ្រូនសង្ស័យជារបស់រុស្ស៊ី អំឡុងមានទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះបារាំង

2026/02/28 01:55:37 am        86

មន្ត្រីបានប្រាប់ឲ្យដឹងថា យោធាស៊ុយអែតបានស្ទាក់ចាប់យានដ្រូន ១គ្រឿង ដែលសង្ស័យថា ជារបស់រុស្ស៊ី នៅភាគខាងត្បូងប្រទេស ខណៈដែលនាវាផ្ទុកយន្តហោះបារាំង ១គ្រឿង កំពុងចតនៅកំពង់ផែទីក្រុង Malmo។ 

កងកម្លាំងប្រដាប់អាវុធ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) ថា នាវាកងទ័ពជើងទឹករបស់ស៊ុយអែត ១គ្រឿង បានអង្កេតឃើញយានដ្រូនដែលសង្ស័យថា ជារបស់រុស្ស៊ី ក្នុងអំឡុងពេលល្បាតនៅដែនទឹក Oresund ជាច្រកសមុទ្រដែលបែងចែកប្រទេសស៊ុយអែត និងដាណឺម៉ាក។ ពួកគេបានបញ្ជាក់ថា វិធានការតបតដែលមិនបានបញ្ជាក់ឲ្យដឹង ត្រូវបានធ្វើឡើង ដើម្បីរំខានដល់យានដ្រូននោះ ហើយការទំនាក់ទំនងជាមួយយានដ្រូននោះ ត្រូវបានដាច់។

ចំណែកនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់បារាំង ឈ្មោះ Charles de Gaulle ដែលស្ថិតនៅទីក្រុង Malmo ភាគខាងត្បូងស៊ុយអែត ក្នុងសប្តាហ៍នេះ គឺជាផ្នែកមួយនៃសកម្មភាពសមយុទ្ធជាប្រចាំរបស់អង្គការណាតូ (NATO)។ ទីក្រុង Malmo មានទីតាំងនៅច្រកសមុទ្រ Oresund ទល់មុខរដ្ឋធានី Copenhagen របស់ប្រទេសដាណឺម៉ាក។

អ្នកនាំពាក្យយោធាបារាំង លោក Guillaume Vernet បានប្រាប់សារព័ត៌មាន AP ថា យានដ្រូននេះ ត្រូវបានប្រទះឃើញកាលថ្ងៃពុធ ហើយត្រូវបានគ្រប់គ្រងដោយកងកម្លាំងស៊ុយអែតដែលត្រូវបានរួមបញ្ចូលទៅក្នុងប្រព័ន្ធសន្តិសុខ ជុំវិញនាវាផ្ទុកយន្តហោះ។ លោកបាននិយាយនៅថ្ងៃសុក្រនេះថា យានដ្រូននេះមានចម្ងាយជាង ១០គីឡូម៉ែត្រ ពីនាវា Charles de Gaulle៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm