ចិនផ្អាកពន្ធកសិកម្មមួយចំនួនលើកាណាដា ក្រោយដំណើរទស្សនកិច្ចរបស់លោក Carney

2026/02/28 02:15:37 am        91

ចិននិយាយនៅថ្ងៃសុក្រនេះថា ពួកគេនឹងផ្អាកការដំឡើងពន្ធមួយចំនួនលើផលិតផលកសិកម្មកាណាដា ដែលបានដាក់អំឡុងជម្លោះពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង និងទីក្រុងអូតាវ៉ា ក្រោយនាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានឈានដល់កិច្ចព្រមព្រៀងដំបូងជាមួយទីក្រុងប៉េកាំង អំឡុងដំណើរទស្សនកិច្ចរបស់លោកកាលពីខែមករា ។

ក្រសួងហិរញ្ញវត្ថុចិននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចិននឹងផ្អាកពន្ធ ១០០ភាគរយលើការនាំចូលអាហារកាណូឡាកាណាដា និងសណ្តែក ហើយនិងបញ្ឈប់ពន្ធ ២៥ ភាគរយលើការនាំចូលបង្កង និងក្តាម ចាប់ពីថ្ងៃទី ១ ខែមីនាតទៅ រហូតដល់ដំណាច់ឆ្នាំ ២០២៦ ។

លទ្ធផលនេះស្របគ្នាជាមួយនឹងការរំពឹងទុករបស់លោក Carney ប៉ុន្តែការប្រកាសរបស់ចិន ពុំបានអះអាងពីពន្ធគ្រាប់សណ្តែកកាណូឡានោះទេ ដែលលោក Carney ធ្លាប់និយាយកាលពីមុនថា ពន្ធនឹងចុះទាបនៅថ្ងៃទី ១ ខែមីនា ។

ទីក្រុងអូតាវ៉ា រំពឹងថា ទីក្រុងប៉េកាំង នឹងបន្ទាបពន្ធគ្រាប់សណ្តែកកាណូឡា មកនៅអត្រា ១៥ភាគរយ ពីអត្រាពន្ធបច្ចុប្បន្ន ៨៤ភាគរយ ។ ក្រសួងពាណិជ្ជកម្មចិន និយាយថា ការស៊ើបអង្កេតលើសណ្តែកកាណូឡាកាណាដា គ្រោងនឹងបញ្ចប់នៅថ្ងៃទី ៩ ខែមីនា ។

លោក Even Rogers Pay គឺជាប្រធានក្រុមហ៊ុនពិគ្រោះយោបល់ Trivium China មានមូលដ្ឋាននៅទីក្រុងប៉េកាំងនិយាយថា រឿងមួយដែលពួកយើងដឹងគឺថា អ្នកទិញចិន បានកក់ទុកទំនិញកាណូឡារបស់កាណាដា សម្រាប់ខែមីនា រួចទៅហើយ ។ វានឹងធ្វើរូបលោកមានជំនឿចិត្តខ្ពស់ថា ពួកគេនឹងអនុវត្តតាមអត្រាកាត់បន្ថយពន្ធ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        183
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        223
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm