សណ្តាប់ធ្នាប់នៅក្បែរផ្សារអូឬស្សី មានសោភ័ណភាពល្អប្រសើរ ក្រោយអាជីវកចូលរួមសហការជាមួយអាជ្ញាធរ

2026/02/28 03:46:16 am        220

ភ្នំពេញ៖ បញ្ហាបរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈមានសោភ័ណភាពល្អប្រសើរទាល់តែភាគីពាក់ព័ន្ធចូលរួមសហការទាំងអស់គ្នាជាមួយនឹងអាជ្ញាធរដោយពឹងផ្អែកលើអាជ្ញាធរតែមួយផ្នែក មិនអាចឈានទៅដល់ការរៀបចំឲ្យមានភាពល្អល្អប្រសើរបាននោះទេ។ ជាក់ស្ដែងកន្លងមកកំណាត់ផ្លូវលេខ១៦៦ ក្បែរផ្សារអូរឫស្សីសង្កេតឃើញថាបងប្អូនអាជីវករបានតាំងលក់របស់របរ ម្ហូប បន្លែ ត្រីសាច់ លើផ្លូវតែម្ដងបង្ករការកកស្ទះដល់បងប្អូនជាពលរដ្ឋអ្នកធ្វើដំណើរ។

នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ គណ:បញ្ជាការឯកភាព ខណ្ឌ៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ៧មករា និងមានការចូលរួមពីលោក អភិបាលរង លោកចៅសង្កាត់ និង ក្រុមការងារមូលដ្ឋានសង្កាត់អូរឬស្សីទី២ បានចុះត្រួតពិនិត្យទីតាំង ការរៀបចំសណ្តាប់ធ្នាប់ អោយមានរបៀបរៀបរយ តាមបណ្ដោយផ្លូវ១៦៦ ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា សង្កេតឃើញថាបងប្អូនអាជីវករបានចូលរួមសហការជាមួយនឹងអាជ្ញាធរដើម្បីរៀបចំសណ្ដាប់ធ្នាប់នូវកំណាត់ផ្លូវនេះឲ្យមានសោភ័ណភាពល្អប្រសើរ។

សូមបញ្ជាក់ថាក្រោយពីបានធ្វើការផ្សព្វផ្សាយ និង កំណត់ទីតាំងលក់ដូរ ជូនបងប្អូនប្រជាពលរដ្ឋដែរបានប្រកបអាជីវកម្មលើកំណាត់ផ្លូវលេខ ១៦៦ អោយមានរបៀបរៀបរយរួចមក ឃើញថាបងប្អូនអាជីវករ បានចូលរួមសហការជាមួយអាជ្ញាធរ និង សម្តែងការសប្បាយរីករាយ និងបានលើកឡើងថា អស់រយះពេលរាប់សិបឆ្នាំហើយ ពីមុនផ្លូវនេះតូចចង្អៀតរកកន្លែងដេីរស្ទេីតែមិនបាន កុំថាឡើយម៉ូតូឡានជិះចូលគឺធ្វើដំណើរមិនបានទាល់តែសោះគឺដោយសារបងប្អូនអាជីវករខ្លះគាត់ដាក់លក់លើផ្លូវតែម្តងដែរបណ្តាលអោយមានការកកស្ទះចេញចូលមិនបាន តែឥឡូវនេះ អាជ្ញាធរខណ្ឌ និងសង្កាត់ បានធ្វើការពន្យល់ណែនាំ និងរៀបចំកំណត់ទីតាំងអោយមានការដាក់លក់ដូរមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អធ្វើអោយមានច្រកផ្លូវចេញចូលបានល្អប្រសើរខ្លាំង និង សំណូមពរអោយការដាក់លក់នៅបន្តរក្សាគម្លាតបែបនេះជារៀងរហូតតែម្តង។

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm