កម្ពុជា​ជាប្រទេសដំបូង​ដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះ​ឧត្តមភាព​បរិវត្ត​កម្ម​ឌីជីថល​ប្រព័ន្ធ​គាំពារសង្គម

2026/02/28 04:14:10 pm        249

ទីភ្នាក់ងារគំនិតផ្តួចផ្តើមការបង្រួបបង្រួមឌីជីថលសាកល (Digital Convergence Initiative) ដែល​មាន​ប្រទេសជាសមាជិកចំនួនប្រមាណ៣០ បានផ្តល់ពានរង្វាន់ “ការទទួលស្គាល់ជាសាកល – Global Recognition Award” ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈ​ស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា។ នេះបើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​លេខា​ធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម។

ពានរង្វាន់កម្រិតសាកលនេះ ត្រូវបានប្រគល់ជូនដោយ លោក ស្តេហ្វាន មេសសេរ័រ ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​។ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា ពាន​រង្វាន់​នេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេ ដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះ​ឧត្តម​ភាព​នៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងជាប្រទេស​លេច​ធ្លោ​គំរូ​មួយ​សម្រាប់​ការ​កសាង ​និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសឌីជីថលគាំពារសង្គម ស្របតាមស្តង់ដាអន្តរជាតិ ប្រកប​ដោយប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន។

ថ្នាល​ឌីជីថល DSPP បាន និងកំពុងបំពេញតួនាទីជាមូលដ្ឋានឌីជីថលស្នូលដ៏មានសារៈសំខាន់ សម្រាប់​គាំទ្រការអនុវត្តក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ ជា​ពិសេស​បាន​ធ្វើ​សុខដុមនីយកម្មលើការចុះបញ្ជី និងការបើកផ្តល់​អត្ថ​ប្រយោជន៍​នៃ​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម ​និងរបបសន្តិសុខសង្គម លើថ្នាលឌីជីថលរួម។

អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិគាំពារសង្គមថា «ការទទួលបាន “ពាន​រង្វាន់​ទទួល​ស្គាល់​ជា​សាកល” លើ​ឧត្តមភាពនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមនេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រប​ស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យសេវាសាធារណៈ ជា​ពិសេស​ក្នុង​ប្រព័ន្ធគាំពារសង្គម តាមរយៈនវានុវត្តន៍ឌីជីថល ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព និង​គុណភាពនៃការផ្តល់សេវា និងបង្កើនតម្លាភាពក្នុងសង្គម និងជា​សក្ខី​ភាព​បញ្ជាក់​ពី​កិច្ច​ខិតខំ​របស់​រាជ​រដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស, ការគាំពារប្រជាជន, និង​លើក​កម្ពស់​ផល​ប្រយោជន៍​សាធារណៈ​យ៉ាង​ពិតប្រាកដ»។

ថ្នាលគាំពារសង្គម​ឌីជីថល​កម្ពុជា​ដែល​អភិវឌ្ឍ​ដោយ​អគ្គ​លេខា​ធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​គាំពា​រ​សង្គម​ ត្រូវបានដាក់ឱ្យដំណើការជាផ្លូវការ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥។ ថ្នាលគាំពារ​សង្គម​ឌីជីថលកម្ពុជាកន្លងទៅក៏បានឈ្នះពានរង្វាន់មាស នៃពានរង្វាន់​ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៦ ​កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៦ផងដែរ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm