កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បី​រួម​ចំណែក​ជំរុញ​ទំហំ​ពាណិជ្ជកម្មទ្វេភាគី

2026/02/28 04:47:26 pm        238

កម្ពុជា និងវៀតណាម ប្តេជ្ញានឹងខិតខំសហការគ្នាដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និង​ការ​ដោះដូរ​ពាណិជ្ច​កម្មតាមព្រំដែនបន្ថែមទៀត ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និង​លើក​ស្ទួយ​ជីវភាព​រស់​នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សា​ការងារ​រវាង​ឯកឧត្ដម​សន្ដិ​បណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តម Nguyen Minh Vu អនុ​រដ្ឋ​មន្ត្រី​ប្រចាំ​ការ នៃក្រសួងការបរទេសវៀតណាម កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី។

ក្នុងជំនួបពិភាក្សា ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់​អនុរដ្ឋមន្ត្រី ដែលបានមកកម្ពុជានាពេលនេះ គឺជាពេលវេលាដ៏សមស្របមួយ ក្នុង​ការ​បន្ត​ជំរុញ​សន្ទុះ ​នៃកិច្ចសហប្រតិបត្តិការព្រំដែននៃប្រទេសទាំង បន្ទាប់ពីកម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ទ្វេភាគី​កម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីកម្ពុជា-វៀតណាម-ឡាវ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានសម្តែងនូវ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសាមគ្គីភាព ក៏ដូចជា​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​ស្អិត​រមួត​បន្ថែមទៀត។

ឯកឧត្តម សន្ដិបណ្ឌិត ក៏បានគូសបញ្ជាក់ថា វៀតណាម​ជា​ប្រទេស​ដែល​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច ​គួរឲ្យកត់សម្គាល់ក្នុងកម្រិត៨% ទាំងក្នុងតំបន់ និងលើសកលលោក។ ដោយឡែក ឮ​កម្ពុជា​ក៏​សម្រេចបានកំណើនសេដ្ឋកិច្ច៥% ផងដែរ ដូច្នេះភាពរីកចម្រើនរបស់ប្រទេសវៀតណាម បាន​ផ្តល់​ផលវិជ្ជមានដល់កម្ពុជា តាមរយៈ​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ។

អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាមបានថ្លែងថា តាមស្មារតី​នៃ​សេចក្តី​ថ្លែង​ការណ៍​រួម នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋកន្លងទៅនេះ ក្រោមតួនាទីក្រសួងការបរទេសវៀតណាម បាន​ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ជាមួយភាគីកម្ពុជា ជា​ពិសេស​កិច្ច​សហ​ប្រតិបត្តិ​ការ​តាមព្រំដែនឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និង​ការ​ថែរ​ក្សាសន្តិសុខតាមព្រំដែននៃប្រទេសទាំងពីរ។ ក្នុងនោះ បើបន្តជំរុញ​កិច្ច​សហការ​គ្នា​ល្អ​តាម​ព្រំដែ​ន​រវាងកម្ពុជា និងវៀតណាម នោះទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម អាចរំពឹង​ថា​នឹង​កើន​ឡើង​បន្ថែម​ទៀត។

ឯកឧត្តមក៏បានស្នើឲ្យប្រទេសកម្ពុជា យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​ពិភាក្សា​លើ​កិច្ច​សហការ​គ្រប់​គ្រង​បញ្ហា​តាម​ព្រំដែន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែននៃប្រទេស និងប្រជាជន​ទាំង​២ និងស្នើសុំឲ្យខិតខំជំរុញទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីឈានដល់គោលដៅ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភា​គីឲ្យដល់២០ពាន់លានដុល្លារអាម៉េរិក នៅពេលឆាប់ៗខាងមុខនេះ។ សង្ឃឹមថា ភាគី​ទាំង​ពីរនឹងខិតខំសហការគ្នា ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និង​ការ​ដោះដូរ​ពាណិជ្ច​កម្ម​តាម​ព្រំដែន​បន្ថែម​ទៀត ​ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងន័យនេះ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានសម្ដែងការគាំទ្រ នៃការ​លើក​ឡើង​របស់​ឯកឧត្តម​អនុ​រដ្ឋមន្ដ្រី ក្នុងនោះឯកឧត្តមបញ្ជាក់ថា នឹងសម្របសម្រួលដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន ដើម្បីថែ​រក្សា​សន្តិសុខ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​៕ ​អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm