រដ្ឋមន្រ្តីការងារជំរុញឱ្យមន្ត្រីបន្តពង្រីកទីផ្សារការងារក្រៅប្រទេស​ដែលមានប្រាក់ឈ្នួលខ្ពស់ និង​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា

2026/02/28 05:23:42 pm        179

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ និងភាគីពាក់ព័ន្ធ ត្រូវបន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ លក្ខ​ខណ្ឌ​ការងារល្អ និងមាននិងញក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

នៅក្នុង​ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងការងារក្នុងឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​ការងារសម្រាប់ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បាន​ឱ្យ​ដឹង​ថា គិតត្រឹមឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្របច្បាប់ មានចំនួនប្រមាណជាង ៤៣ម៉ឺននាក់ ដោយបានបញ្ជូន​ប្រាក់​បញ្ជើ​មក​ក្នុង​ប្រទេស​វិញប្រមាណ ១ពាន់ ៨៦០លានដុល្លារ។ ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងបម្រើការនៅក្រៅប្រទេសនោះ រួមមាន៖ ប្រទេសថៃ កូរ៉េ​ខាង​ត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត និងអ៊ីស្រាអែលជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងដោយណែនាំដល់មន្រ្តីក្រោមឱវាទ បន្ត​ពង្រឹង​ និង​ពង្រីក​ការ​ផ្តល់​សេវា​ការងារ ​សេវាប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីព ការផ្សព្វផ្សាយព័ត៌មានទី ផ្សារការងារ ការ​តម្រង់​ទិសមុនចូលទីផ្សារការងារ និងការបន្តរៀបចំព្រឹត្តិការណ៍ការងារ រួមមាន ទីផ្សាការងារ ពិព័រណ៍​ការងារ និងការផ្គូផ្គង និងសម្ភាសការងារ និងការ​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ដំណើរ​ការ​ប្រព័ន្ធ​ឆ្លើយ​តប​បន្ទាន់ ១២៩៧ ដល់សាធារណៈ និងជាពិសេស​អតីត​ពលករ​ដែលត្រឡប់​ម​ក​ពី​ប្រទេស​ថៃ។​ ឯកឧត្តម ក៏បានឱ្យបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ការគាំពារ​ជន​ទេសន្តរ​ប្រវេសន៍​ការងារខ្មែរទៅធ្វើការនៅក្រៅ ប្រទេស និងយន្តការសមាហរណ​កម្ម​ជន​ទេសន្ត​រ​ប្រវេសន៍​ការងារ​ខ្មែរ​ប្រកបដោយប្រសិទ្ធភាពនិងចីរភាព។

ឯកឧត្តម ហេង សួរ ក៏ណែនាំឱ្យបន្តរៀបចំ ផលិត និងផ្សព្វផ្សាយរបាយការណ៍​អង្កេត និង​ឯកសារ​សិក្សា​ស្រាវ​ជ្រាវ​ពាក់ព័ន្ធនឹងតម្រូវការទីផ្សារ ការងារ ជាពិសេសទស្សនវិស័យ​មុខរបរ និង​ការងារ​ឱ្យ​បាន​ទៀងទាត់ និងកាន់តែគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ព័ត៌មាន​ទីផ្សារ​ការងារ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដល់​អ្នកស្វែងរកការងារ កម្មករនិយោជិត និយោជក អ្នកផ្តល់ការ បណ្តុះបណ្តាល និង​សាធារណ​ជន​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        105
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        82
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm