តុលាការចេញដីការឃុំខ្លួនជនជាតិចិន២នាក់ ជាមេខ្លោងពាក់ព័ន្ធ​ករណី​ឆបោក​ជា​ក្រុម​ដោយ​មាន​ការ​ចាត់​តាំង (Online Scam) ដាក់ពន្ធនាគារ

2026/02/28 06:19:13 pm        392

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង បាន​ចេញ​ដី​ការ​សម្រេច​ឃុំ​ខ្លួន​ជន​ល្មើស​ជា​ជនជាតិចិន០២នាក់ជាមេខ្លោងពាក់ព័ន្ធករណីឆបោកជាក្រុមដោយមានការចាត់តាំង លើ​បទល្មើស ( Online Scam ) ដាក់ពន្ធានាគារបណ្តោះអាសន្ន ។

ជនត្រូវចោទទាំង០២នាក់ មានឈ្មោះ WANG ZONGQING ភេទប្រុស អាយុ៣៥ឆ្នាំ, និង​ម្នាក់​ទៀត​ឈ្មោះ LIU DINGHUA ភេទប្រុស អាយុ៣៤ឆ្នាំ ។ ជនទាំង០២នាក់ ត្រូវបាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់ពីបទ “ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង “ ប្រព្រឹត្ត​នៅ​ចំណុចផ្ទុះលេខB២-០៨៧ បុរីអេលីហ្សេ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ​ធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៨០ ក្រម​ព្រហ្ម​ទណ្ឌ ​នៃព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ថា ជនល្មើសជាជនជាតិចិន ទាំង០២នាក់ខាងលើ ត្រូវបានឃាត់ខ្លួន ក្នុងរង្វង់​ការ​ចុះ​រដ្ឋបាល​ពិនិត្យរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មានកម្លាំងនគរបាល និង​កម្លាំង​កង​រាជអាវុធហត្ថ ដឹកនាំដោយឯកឧត្តមហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះលេខB២.០៨៧ ( បុរី អេលីហ្សេ ) ផ្លូវកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន ។

ជាលទ្ធផល នៃការចុះរដ្ឋបាលពិនិត្យខាងលើ កម្លាំងអាជ្ញាធរចម្រុះ បាន​ពិនិត្យ​រក​ឃើញ​ជន​បរទេស​៦៩នាក់ ស្រី០៧នាក់ ស្មើរ០៥សញ្ជាតិ ។ ក្នុងនោះបានរកឃើញសម្ភារមួយចំនួនដូចជា  ទូរស័ព្ទដៃ និង កុំព្យូទ័រ ដែល សង្ស័យពាក់ព័ន្ធនឹងបទល្មើស ONLINE SCAMS ៕ លីហេង

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        7
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm