ឆ្មប មិនមែនត្រឹមជាអ្នកផ្តល់សេវាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកការពារជីវិត ជាអ្នកគាំទ្រស្ត្រី និងគ្រួសារ

2026/02/28 11:29:49 am        718

លោកស្រី ឈិន សុខណាយ ប្រធានសមាគមឆ្មបកម្ពុជា បានអះអាងថា ឆ្មប​មិន​មែន​ត្រឹម​ជា​អ្នក​ផ្តល់​សេវា​សុខ​ភាពប៉ុណ្ណោះទេ។ ប៉ុន្តែជាអ្នកការពារជីវិត ជាអ្នកគាំទ្រស្ត្រី និងគ្រួសារ និងជាដៃគូ​សំខាន់​ក្នុង​ការ​កាត់បន្ថយអត្រាមរណភាពមាតា និងទារក។

ការថ្លែងរបស់លោកស្រី ប្រធានសមាគមឆ្មបកម្ពុជា យ៉ាងដូច្នេះ​ក្នុង​ពិធី​បើក​សន្និសីទ​ស្តីពី​បច្ចុប្បន្ន​ភាព​របស់​សមាគមឆ្មបកម្ពុជា លើកទី៤ ប្រធានបទ "រួមគ្នាថែទាំ សុខភាពមាតា និងទារក​ជុំវិញ​កំណើត” ក្រោមអធិបតីភាពលោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល, នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោកស្រី ឈិន សុខណាយ បានលើកឡើងទៀតថា សមាគមឆ្មបកម្ពុជា ដឹកនាំ​ដោយ​ប្រធាន​សមាគម​មួយ​រូប និងអនុប្រធានចំនួន២រូប គិតត្រឹមដើមឆ្នាំ២០២៦នេះ សមាគមឆ្មបកម្ពុជា មាន​សមាជិកចំនួន ៤,៨៨០នាក់ ដោយបានរៀបចំសន្និសីទសមាគមឆ្មបកម្ពុជា ចំនួន៣​លើក​រួច​មក​ហើយ​ដែរ។ ការរៀបចំសន្និសីទនេះ មានគោលបំណងចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាព វិជ្ជា​ជីវៈ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗ ស្របតាមការអភិវឌ្ឍន៍វិស័យសុខាភិបាលជាតិ និង​អន្តរជាតិ​។ ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្រូវការ​សង្គម​ វិជ្ជាជីវៈ ឆ្មបត្រូវការការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ទាំងផ្នែកចំណេះដឹង ជំនាញ និង​ក្រម​សីល​ធម៌​វិជ្ជាជីវៈ ដែលក្នុងនោះតួនាទីឆ្មប គឺជាចំណុចកណ្តាលនៃការធានាគុណភាព និង​សុវត្ថិភាព​សេវា។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី បានផ្តល់អនុសាសន៍ ​ពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់អ្នកផ្តល់សេវាសុខភាព ក្នុងការថែទាំ និងគ្រប់​គ្រង​សុខ​ភាព​មាតា និងទារកជុំវិញកំណើតឱ្យកាន់តែប្រសើរឡើង។ ចូលរួមកាត់បន្ថយអត្រាមរណភាព និង​បង្ការ​ផល​វិបាក​នានា ដែលអាចកើតមានឡើងចំពោះមាតា និងទារក ដោយ​កំណត់​រក​ឱ្យ​ឃើញ​នូ​វ​កត្តា​ប្រឈម និងសញ្ញាប្រឈម ដែលមាន នៅពេលដែល​ស្ត្រី​មក​ពិនិត្យ​តាម​ដាន​ផ្ទៃ​ពោះ​របស់​គាត់​។ ចែក​រំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ សំដៅធានាឱ្យការ​អនុវត្ត​ការ​ថែ​ទាំ​កាន់​តែមាន​ប្រសិទ្ធភាព និងគុណភាព ដោយពង្រឹងបន្ថែមលើចំណេះដឹង និងជំនាញ ជាមួយ នឹង​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈជាប់ជាបន្ត និងចូលរួមផ្សព្វផ្សាយអំពីការអនុវត្តច្បាប់ បទបញ្ញត្តិ សម្រាប់​អ្នក​ប្រក​ប​វិជ្ជាជីវៈឆ្មបទាំងអស់ ជាមួយនឹងការកសាងវប្បធម៌ការងារបែប «មិនស្តីបន្ទោស» និង​សុវត្ថិភាព​អ្នក​ជំងឺ​ពង្រឹងបន្ថែមស្មារតី ធ្វើការងារជាក្រុម និងបង្កើតបណ្តាញសហការរវាងសមាជិក និង​ដៃគូ​ពាក់​ព័ន្ធ និងរក្សាឱ្យបាននូវនវានុវត្តន៍ ជាប់ជាប្រចាំ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
2026/04/06 08:50:26 pm        1
​ មន្រ្ដីជាន់ខ្ពស់ គ.ប.ឆ.ប៖ អាជ្ញាធរសមត្ថកិច្ចក្នុង២៥រាជធានី-ខេត្តត្រូវចូលរួមអនុវត្តច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្តារកិត្តិយសជាតិកម្ពុជា
2026/04/06 08:28:35 pm        1
អាជ្ញាធរភ្នំពេញ និង ស.ស.យ.ក. ប្រជុំពង្រឹងកិច្ចការសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត
2026/04/06 06:58:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ

2026/04/06 08:53:00 pm
​ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
2026/04/06 08:52:39 pm
​ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
2026/04/06 08:50:26 pm
​អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
2026/04/06 08:41:16 pm
​អ៊ីស្រាអែល បញ្ជាក់ថា នឹងជំរុញការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow
2026/04/06 08:40:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am