លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំពេទ្យ TYDA ពិនិត្យព្យាបាលជំងឺពលរដ្ឋជាង ៤ពាន់​គ្រួសារ នៅខេត្តកំពង់ស្ពឺ

2026/02/28 08:00:02 pm        271

កំពង់ស្ពឺ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​ក្រុម​គ្រូពេទ្យ​យុវជន​ស្ម័គ្រ​ចិត្តសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​ប្រជាព​លរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ។

ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺពលរដ្ឋពលរដ្ឋ ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុន​សែន​ចាន់​ថ្នាល ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យ TYDA នេះ គឺ​ស្រប​ទៅនឹង​កម្ម​វិធីនយោបាយ របស់រាជរដ្ឋាភិបាល លើការងារលើក​កម្ពស់​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ​ដោយគ្មានការរើសអើងនិន្នាការនយោបាយ វណ្ណៈ ពណ៌សម្បុរ គឺខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណាឲ្យប្រជាពលរដ្ឋគ្រប់រូប មានសុខភាពល្អ ដើម្បីចូលរួមកសាងប្រទេសជាតិ ឲ្យកាន់​តែ​រីក​ចម្រើន។

លោកជំទាវបណ្ឌិត បានបន្តថា ទន្ទឹមនឹងការពង្រឹងនូវគុណភាព វិស័យសុខាភិបាលនេះ រាជ​រដ្ឋាភិបាល​អាណត្តិថ្មីនេះ គ្រោងបង្កើតឲ្យមានមន្ទីរនៅថ្នាក់តំបន់ មានគ្រឿងបរិក្ខាពេទ្យទំនើបៗ និង​ល្អៗ ការវះកាត់ធំៗ ពីលើមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលមានស្រាប់ កាន់​ងាយ​ស្រួល​ឲ្យ​ពលរដ្ឋទៅរកសេវាសុខាភិបាល ។

លោកជំទាវបណ្ឌិត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានបន្ថែមថា សម្រាប់​សកម្ម​ភាព​ពិនិត្យ​ព្យាបាលជំងឺពលរដ្ឋនៅថ្ងៃនេះ មានគ្រូពេទ្យចំ​នួនជាង ៤០០នាក់ ក្នុង​នោះ​មាន​ជំងឺ​ទូទៅ ​ជំងឺមាត់ធ្មេញ ពិនិត្យអេកូ រោគស្រ្តី ជំងឺភ្នែក ជំងឺបេះដូង ជំងឺកុមារ ជំងឺត្រចៀក ច្រមុះ បំពង​ក ​សើស្បែក សន្លាក់ ឫសដូងបាត វះកាត់តូច ថតអិចស្រេ (X-Ray) និងជំងឺមួយចំនួនទៀត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា សម្រាប់​ប្រជាពលរដ្ឋ​មក​ទទួល​ការ​ពិនិត្យ​ព្យាបាល​នេះ ​បើសិនអ្នកមានអាការៈធ្ងន់ធ្ងរ ត្រូវបញ្ជូនបន្តនៅមន្ទីរពេទ្យធំៗ ក្នុងរាជធានីភ្នំពេញ ដែល​ការចំណាយគឺជាបន្ទុករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក​ជំទាវ​បណ្ឌិត​ផ្ទាល់​ទាំងការធ្វើដំណើរ ព្យាបាល ហូបចុកការស្នាក់នៅ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​ បានថ្លែងថា គិត​ត្រឹម​ដើម​ឆ្នាំ​២០២៦​នេះ សមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ បានជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ បានចំនួន៦ដង សរុបពលរដ្ឋជាង ២ម៉ឺននាក់មកហើយ ជំនួស​មុខ​ឲ្យ​ប្រជា​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ សូមថ្លែងអំណរគុណ ដល់សមាគមក្រុមគ្រូពេទ្យ យុវជនស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ​ដែលបានចូលរួមលើកកម្ពស់សុខុមាលភាពសង្គម ជាពិសេសនៅខេត្តកំពង់ស្ពឺនេះ។

ក្នុង​ពេលទៅទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពី TYDA ប្រជាពលរដ្ឋ​បាន​សម្ដែង​ការ​ពេញ​ចិត្ត​ ចំពោះសកម្មភាពនេះ ដែលបានជួយកាត់បន្ថយលើការចំណាយរបស់ពួកគាត់ លើការ​ថែ​ទាំ​សុខភាព ក្រោមការជួយសម្របសម្រួល និងការយកចិត្តទុកដាក់សួរនាំ ពី​សំណាក់​ក្រុម​គ្រូពេទ្យ​។

គួរបញ្ជាក់ថា សម្រាប់ពលរដ្ឋទាំងជាង ៤ពាន់គ្រួសារ មកទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នេះ មានមកពីក្រុងឧដុង្គម៉ែជ័យ ស្រុកឱរ៉ាល់ ស្រុកខ្ពង និងស្រុកសាមគ្គីមុន្នីជ័យ ។ សម្រាប់​តួលេខពលរដ្ឋបានពិនិត្យព្យាបាលជំងឺ ក្នុងនោះ ជំងឺទូទៅចំនួន ៤ ២៣០ករណី បញ្ជូន​ទៅភ្នំពេញ ២ករណី, មាត់ធ្មេញ ២២៣ករណី, ត្រចៀក ច្រមុះ បំពង់ក ១៣០ករណី បញ្ជូន១​ករណី, ជំងឺភ្នែក ១ ៧២០ករណី បញ្ជូន ២៤ករណី, រោគស្ត្រី ១២៥ករណី បញ្ជូន៩ករណី, អេកូ​សាស្ត្រ ៦៣ករណី, វះកាត់តូច ៤២ករណី បញ្ជូន១៤ករណី, ជំងឺបេះដូង ៥៧ករណី បញ្ជូន​៣​ករណី​, ជំងឺសើស្បែក ៦០ករណី, ឫសដូងបាត ៥៥ករណី បញ្ជូន១ករណី, ជំងឺសន្លាក់ ៤១៣​ករណី​, មន្ទីរពិសោធន៍ ៦២ករណី, ថតកាំរស្មី ២០ករណី និងផ្នែកកុមារ ៥០ករណី។ សរុប​ពិនិត្យ​ចំនួន​ ៧ ២៥០ករណី និងបានបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញ ចំនួន ៥៥ករណី៕ អត្ថបទ បាន សុខរិទ្ធិ


 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        29
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm