មនុស្ស ១៥ នាក់ បានស្លាប់ និងយ៉ាងហោចណាស់ ៣០នាក់ទៀត រងរបួស កាលពីល្ងាចថ្ងៃសុក្រ (ទី២៧ ខែកុម្ភៈ) បន្ទាប់ពីយន្តហោះ Hercules របស់កងទ័ពអាកាសបូលីវីដែលដឹកក្រដាសប្រាក់ថ្មីចេញពីធនាគារកណ្តាលរបស់ប្រទេសនេះ បានធ្លាក់ចូលទៅក្នុងផ្លូវដ៏មមាញឹកមួយ ក្នុងអំឡុងពេលអាកាសធាតុអាប់អួរ នៅក្នុងទីក្រុង El Alto ជិតរដ្ឋធានី La Paz របស់ប្រទេសបូលីវី។ នេះបើយោងតាមរបាយការណ៍ទូរទស្សន៍។
យោងតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា យន្តហោះយោធានេះ បានចាកចេញពីទីក្រុង Santa Cruz ហើយបានធ្លាក់ បន្ទាប់ពីចុះចត និងរអិលចេញពីផ្លូវរត់ចូលទៅក្នុងផ្លូវមួយក្បែរនោះ។
វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីទិដ្ឋភាពដ៏ច្របូកច្របល់របស់ប្រជាជន ដែលប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុ ដោយហាក់ដូចជារើសយកប្រាក់ដែលបានខ្ទាត់រប៉ាត់រប៉ាយនៅលើដី បន្ទាប់ពីគ្រោះថ្នាក់នោះ។ អាជ្ញាធរមូលដ្ឋាននៅកន្លែងកើតហេតុ កំពុងរារាំងមនុស្សដោយប្រើទុយោទឹក និងឧស្ម័នបង្ហូរទឹក ភ្នែក។ សារព័ត៌មានរ៉យទ័រ មិនអាចកំណត់អត្តសញ្ញាណរូបភាពនោះបានទេ៕

