ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ពីភ្នំពេញទៅខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមចេញដំណើរនៅព្រឹកស្អែក

2026/02/28 09:12:24 pm        274

ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ពីភ្នំពេញទៅខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមចេញដំណើរនៅព្រឹកស្អែក ដើម្បី​ចូលរួមព្រឹត្តិការណ៍ព្យុះហយាត្រាដំណើរកម្សាន្តទេសចរណ៍នៅក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី៧ ខែ​មីនា ឆ្នាំ២០៦ និង​ព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​សក្តានុពល​ទេសចរណ៍​នានា​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង​។

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ ចំនួន១០ស៊ីក្លូ នឹងចាប់ផ្តើម ចេញ​ដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង ចម្ងាយផ្លូវ៣៧០គីឡូម៉ែត្រ ចំណាយ​ពេល​ធ្វើ​ដំណើរ​ចំនួន៦ថ្ងៃ ដើម្បីចូលរួម​ព្រឹត្តិការណ៍​ព្យុះហយាត្រា​ដំណើរ​កម្សាន្ត​ទេសចរណ៍​នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង ​ចម្ងាយ ៣.៥គីឡូម៉ែត្រ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០៦ និងព្រឹត្តិការណ៍ផ្ស​ព្វ​ផ្សាយ​សក្តានុពល​ទេសចរណ៍នានាទៀត នៅខេត្តស្ទឹងត្រែង។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានថ្លែងនៅក្នុងកម្មវិធីទស្សនាអាស៊ី នៃទូរទស្សន៍BTVថា ការរៀបចំសាកល្បងនូវ​ព្រឹត្តិការណ៍​ធាក់​ស៊ីក្លូ​ទេសចរណ៍​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ខេត្តស្ទឹងត្រែងនេះ គឺមានគោលបំណងសំខាន់ ផ្សព្វផ្សាយសក្តានុ​ពល​ទេសចរណ៍​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រោមប្រធានបទ ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា និងចូលរួមអភិរក្សស៊ីក្លូ លើក​ទឹកចិត្តអ្នកធាក់ស៊ីក្លូ ជំរុញមុខរបរយានជំនិះបម្រើសេវាកម្មដឹកជញ្ជូនក្នុងវិស័យទេសចរណ៍ និង​ការជួយស្វែងរកមូលនិធិបន្ថែមជួយសមាជិកអ្នកធាក់ស៊ីក្លូ និងការអភិរក្សស៊ីក្លូ ជាដើម។

លោក អ៊ន់ ប៉ោសឿន ថ្លែងថា នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ខេត្តស្ទឹងត្រែងឆ្នាំនេះ ក៏​មាន​រៀប​ចំព្រឹត្តិការណ៍អមជាច្រើនទៀត ពិសេស ការៀបចំព្រឹត្តិការណ៍​ប្រកាស​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍ទេសចរណ៍ស្ទឹងត្រែង រយៈពេល៥ឆ្នាំ ២០២៦-២០៣០  ការរៀបចំព្រឹត្តិការណ៍​ថ្នាក់​ដឹកនាំ មន្ត្រីក្រោមឱវាទ នាំគ្នាទស្សនាតំបន់​ទេសចរណ៍​បូរី​អូស្វាយ​ដើម្បី​ជួយ​គាំទ្រ​ដល់​សេវា​កម្ម​សហគមអេកូទេសចរណ៍ខេត្តស្ទឹងត្រែង ជំរុញពលរដ្ឋស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីខ្លួនឯង ជំរុញ​ចលានាទេសចរណ៍ក្នុងស្រុក ដោយផ្តើមចេញពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ការេរៀប​ចំ​ព្រឹត្តិការណ៍​អបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងផ្សព្វផ្សាយការដាក់ចេញនាមសញ្ញា ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតាជាដើម។

លោក អ៊ន់ ប៉ោសឿន បានថ្លែងថា គ្រប់ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលមានបំណង​ទស្សនា​ខេត្ត​ស្ទឹងត្រែង ​គឺអាចត្រៀមខ្លួនស្នាក់នៅដើរកម្សាន្តចំនួន៤យប់ទៅ៥ថ្ងៃ ទើបដើរទស្សនា​កម្សាន្ត​អស់​សក្តា​នុពលទេសចរណ៍ ហើយគោលដៅដែល​ទេសចរ​ជាតិ​អន្តរជាតិ​ពេញ​និយម​ទៅ​កម្សាន្ត​មាន​ដូច​ជា​ទស្សនាទន្លេសាន តំបន់រាំសា តំបន់ទេសចរណ៍លំដាប់ផ្កាយ៥សៀមប៉ាង និងសហគមន៍​ទេសចរណ៍​កោះហាន បូរីអូស្វាយ ព្រះរំកិល តំបន់ជនជាតិភាគតិច និងតំបន់ទេសភាព​ប្រណិតៗ​ច្រើន​កន្លែង​ទៀត៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        86
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm