គណៈប្រតិភូសភាបារាំង-កម្ពុជា ចុះពិនិត្យស្ថានភាពជនភៀសសឹក និងនាំយកអំណោយ​សប្បុរសធម៌​ជូនពលរដ្ឋរងគ្រោះ នៅខេត្តសៀមរាប

2026/02/28 03:48:22 pm        214

គណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Thomas LAM រួមជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ក្នុងស្មារតីមនុស្សធម៌ និងពង្រឹងចំណងមិត្តភាពអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ជូនដល់គ្រួសារជនភៀសសឹកចំនួន ២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកពួក ខេត្តសៀមរាប។

សកម្មភាពមនុស្សធម៌នាឱកាសនេះ បានស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង ក្នុងការរួមចំណែកជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីស្ថានភាពជម្លោះនៅតាមបណ្តោយព្រំដែន។

 អំណោយដែលបានប្រគល់ជូននាពេលនោះ រួមមានអង្ករ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនទៀត ដែលជាការឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះតម្រូវការជីវភាពប្រចាំថ្ងៃរបស់គ្រួសាររងគ្រោះ។

 

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខនិងការកោតសរសើរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់វីរ:កងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារទឹកដីយ៉ាងស្វាហាប់ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តសៀមរាប។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដោយសម្តេចតែងតែផ្តល់ការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារប្រើប្រាស់នានាជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ ឯកឧត្តម ឈាង វុន ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភា ក្នុងការបំពេញតួនាទីលើកកម្ពស់សុខសន្តិភាព និងស្ថិរភាពសង្គម តាមរយៈការងារការទូតសភានៅលើឆាកអន្តរជាតិ ដែលស្របតាមចក្ខុវិស័យសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពគ្រប់ប្រភេទ ក្នុងការការពារបូរណភាពទឹកដី ដែលវីរភាពនេះបានក្លាយជាកម្លាំងចលករនៃមហាសាមគ្គីជាតិខ្មែរទាំងមូល។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមបានផ្សព្វផ្សាយពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែន ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមតាមរយៈការចរចាការទូត និងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីធានាសុវត្ថិភាពជូនជាតិមាតុភូមិ។ 

បន្ទាប់មកគណៈប្រតិភូក៏បានបន្តដំណើរចុះពិនិត្យមើលស្ពានអូជីក ក្នុងស្រុកស្រីស្នំ ដែលបានរងការបំផ្លិចបំផ្លាញពីការវាយប្រហារតាមអាកាសរបស់ទាហានឈ្លានពានថៃ ដើម្បីស្វែងយល់បន្ថែមពីផលប៉ះពាល់ជាក់ស្តែងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់នោះផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូន​ដល់​ដៃ​ប្រជាជន​ក្នុង​មូល​ដ្ឋាន​ស្រុក​កំរៀង ខេត្តបាត់ដំបង
2026/02/28 06:52:02 pm        1
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល អំពាវនាវដល់ពលរដ្ឋខ្មែរដែល​កំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល មានការប្រុងប្រយ័ត្នខ្ពស់ និង​អនុវត្ត​តាមការណែនាំ​របស់អាជ្ញាធរ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន
2026/02/28 06:20:12 pm        1
គណៈប្រតិភូសភាបារាំង-កម្ពុជា ចុះពិនិត្យស្ថានភាពជនភៀសសឹក និងនាំយកអំណោយ​សប្បុរសធម៌​ជូនពលរដ្ឋរងគ្រោះ នៅខេត្តសៀមរាប
2026/02/28 03:48:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូន​ដល់​ដៃ​ប្រជាជន​ក្នុង​មូល​ដ្ឋាន​ស្រុក​កំរៀង ខេត្តបាត់ដំបង

2026/02/28 06:52:02 pm
​លោក NETANYAHU៖ ការវាយប្រហារលើអ៊ីរ៉ង់ នឹងផ្តល់ឱកាសឲ្យប្រជាជនរបស់ខ្លួនផ្តួលរំលំមេដឹកនាំរបស់ពួកគេ
2026/02/28 06:23:13 pm
​ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល អំពាវនាវដល់ពលរដ្ឋខ្មែរដែល​កំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល មានការប្រុងប្រយ័ត្នខ្ពស់ និង​អនុវត្ត​តាមការណែនាំ​របស់អាជ្ញាធរ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន
2026/02/28 06:20:12 pm
​ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ធ្វើឲ្យកក្រើកអ៊ីស្រាអែលភាគខាងជើង និងរដ្ឋអារ៉ាប់ឈូងសមុទ្រ
2026/02/28 06:05:38 pm
​អ៊ីស្រាអែល និងអាមេរិកបានបើក «ប្រតិបត្តិការសំឡេងតោគ្រហឹម» ដើម្បីបញ្ចប់ការគំរាមកំហែងរបស់អ៊ីរ៉ង់
2026/02/28 05:19:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/28 08:17:49 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/28 11:53:32 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/28 05:32:37 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/27 12:09:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am