ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់យោធាអ៊ីរ៉ង់ បន្ទាប់ពីបានប្រកាសពីអ្វីដែលលោកបានពិពណ៌នាថា ជា «ប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំ» ប្រឆាំងនឹងសាធារណរដ្ឋឥស្លាម។ លោក ត្រាំ បាននិយាយថា យោធាអ៊ីរ៉ង់ប្រឈមមុខនឹងជម្រើសដ៏ច្បាស់លាស់មួយ៖ ទទួលយកអភ័យឯកសិទ្ធិដោយការដកថយ ឬប្រឈមមុខនឹង «ការស្លាប់យ៉ាងពិតប្រាកដ» ប្រសិនបើការវាយប្រហារលើផលប្រយោជន៍អាមេរិក និងសម្ព័ន្ធមិត្ត នៅតែបន្ត។
អ៊ីស្រាអែលបានធ្វើការវាយប្រហារទាំងថ្ងៃត្រង់លើរដ្ឋធានីអ៊ីរ៉ង់ ដោយមានជំនួយពីសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ (ទី ២៨ ខែកុម្ភៈ )នេះ ហើយសាក្សីបានរាយការណ៍ពីផ្សែងនៅជិតការិយាល័យរបស់មេដឹកនាំកំពូលនៃប្រទេសនេះ លោក លោក Ayatollah Ali Khamenei អាយុ ៨៦ ឆ្នាំ ដែលមិនបានបង្ហាញខ្លួន ជាសាធារណៈអស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ៕



