លោកប្រធានាធិបតី Trump បានប្រកាសនៅថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារដ៏ធំមួយលើអ៊ីរ៉ង់ ខណៈដែលលោកបានសន្យាថា នឹងបំផ្លាញយោធារបស់ប្រទេសនេះ លុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងនាំមកនូវការផ្លាស់ប្តូរនៅក្នុងរដ្ឋាភិបាលរបស់ខ្លួន។
សំឡេងផ្ទុះដ៏ខ្លាំង ត្រូវបានឮ នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ខណៈដែលប្រជាជនបានរាយការណ៍ថា បានឃើញផ្សែងហុយចេញពីសង្កាត់ដែលវិមានប្រធានាធិបតី និងក្រុមប្រឹក្សាសន្តិសុខជាតិ ស្ថិតនៅ។
យោធាអ៊ីស្រាអែល បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារ «គោលដៅយោធារាប់សិបកន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់ រហូតមកដល់ពេលនេះ។ សេចក្តីថ្លែងការណ៍យោធា បានបញ្ជាក់ថា ការវាយប្រហារទាំងនោះ មានគោលបំណង «ធ្វើឲ្យរបបភេរវកម្មអ៊ីរ៉ង់ចុះខ្សោយទាំងស្រុង»៕


