កងទ័ពប្តេជ្ញាចូលរួមអនុវត្តគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ទំនុកចិត្តទុកជូនពលរដ្ឋ

2022/03/23 08:55:52 pm        1.0 K

បាត់ដំបង៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ថ្លែងថា កងទ័ពប្តេជ្ញាចូលរួមអនុវត្តគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ទំនុកចិត្តទុកជូនប្រជាពលរដ្ឋ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​យោធិន​ទាំងអស់​គ្រប់កង​ឯកភាពចំណុះ ​ដែលកន្លងមក​ប្រឹងប្រែង​អនុវត្តសម្រេច​បាន​ជោគជ័យ​គ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន ​និងការប្រកាសគាំទ្រ​ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ​របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងគ្រប់បណ្តាអង្គភាពចំណុះយោធភូមិភាគទី៥ទាំងអស់ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបន្តថា ​ក្នុងដំណាក់កាលការរាតត្បាតជំងឺកូវីដ-១៩ កម្លាំង​កងទ័ពរបស់តំបន់ប្រតិបតិ្តការសឹករងបាត់ដំបង បានចូលរួមចំណែកយ៉ាងសកម្មក្នុង​ការការពារ​ទប់ស្កាត់ ​ដោយបានអនុវត្តតាមបទបញ្ជា ​តាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ​និងយោធភូមិភាគទី៥ ធ្វើឱ្យកងទ័ពកាន់​តែ​មានកិត្យានុភាព​ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ជាក់ស្តែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន​ប្រជាពលរដ្ឋ ​ដោយ​ទទួលបានលទ្ធផលល្អប្រសើរ ​និងការទទួលខុសត្រូវខ្ពស់។

ក្នុងឆ្នាំ២០២២នេះ ដោយឈរលើផែនការការងារកសាង ​ពង្រឹងអង្គភាពឱ្យរឹងមាំលើគ្រប់វិស័យ របស់​តំបន់ប្រតិបត្តិការសឹករងបាត់ដំបង​ ត្រូវធានា​អោយបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន គ្រប់កងឯកភាព ​និងត្រូវបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ក្នុងកិច្ចការងារសន្តិសុខ បន្ត​លើការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ​ពង្រឹងប្រៀបការពារជាតិ ជំរុញ​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ ​បង្កើនធានាជីវភាពកងទ័ព ​មានផ្ទះបាយរួម មាន​ម្ហូបអាហារ​ហូបគ្រប់គ្រាន់ ​ប្រកបដោយសុខមាលភាព​ ត្រូវត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង តាមបទ​បញ្ជា​របស់ថ្នាក់លើ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយកត្តាមនុស្ស និង​ធម្មជាតិជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បន្តថា ​កងទ័ពទាំងអស់មានមោទភាពចំពោះថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ ​និងគាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្រ្តីនាពេលអនាគត៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm