នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើម នៅថ្ងៃសៅរ៍ (ទី ២៨ ខែកុម្ភៈ) នេះ «នឹងអនុញ្ញាតឲ្យប្រជាជនអ៊ីរ៉ង់លុបបំបាត់បន្ទុកនៃរបបឃាតកម្មនេះ»។
នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយដែលចេញផ្សាយភ្លាមៗ បន្ទាប់ពីការវាយប្រហារលើអ៊ីរ៉ង់ បានចាប់ផ្តើម លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា យុទ្ធនាការរួមគ្នា ដែលហៅថា «ប្រតិបត្តិការសំឡេងតោគ្រហឹម» របស់អ៊ីស្រាអែល មានន័យថា បញ្ចប់ការគំរាមកំហែងដល់ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលបង្កឡើងដោយរបបនៅទីក្រុងតេអេរ៉ង់។
ការវាយប្រហារនេះ កំពុងធ្វើឲ្យមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងជម្លោះថ្មីមួយ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា នឹងបញ្ចប់ការគំរាមកំហែងសន្តិសុខដល់សហរដ្ឋអាមេរិក និងផ្តល់ឱកាសឲ្យ ជនជាតិអ៊ីរ៉ង់ផ្តួលរំលំអ្នកគ្រប់គ្រងរបស់ពួកគេ៕

