UNHCR៖ មនុស្ស​ចាស់ ​គ្រួសារ​មាន​កូន​តូច និង​ស្ត្រី​ត្រូវ​បាន​ផ្តល់​អាទិភាព​ផ្ទេរ​ពី​ម៉ុ​ល​ដូ​វ៉ា​ទៅ​រ៉ូ​ម៉ា​នី​

2022/03/23 09:38:40 pm        536

អ៊ុយក្រែន៖ ​យោង​តាម​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) បាន​ឲ្យ​ដឹង​ថា ជន​ភៀសខ្លួន​រាប់រយ​នាក់រួមមាន​មនុស្ស​ចាស់ គ្រួសារ​មានកូន​តូចៗ និង​ស្ត្រីកំពុង​ត្រូវ​បានផ្តល់អាទិភាព​សម្រាប់​ការផ្ទេរ​ទៅកាន់​ប្រទេស​រ៉ូ​ម៉ា​នីពី​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ជា​ប្រទេស​នៅជាប់​ព្រំដែនភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន ដែលមាន​ធនធានមាន​កម្រិតដើម្បី​ដោះស្រាយ​ជាមួយ​ជន​ភៀសខ្លួន​រាប់​ម៉ឺន​នាក់ ដែល​បាន​ទៅដល់​ទីនោះក្នុង​ប៉ុន្មានសប្តាហ៍​ថ្មីៗ​នេះ​។

​ជនភៀសខ្លួន​មកពី​អ៊ុយ​ក្រែ​ន​កំពុង​មកដល់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា​ជា​រៀងរាល់ថ្ងៃ​។ លោក Richard Schilling តំណាងអង្គការ UNHCR ប្រចាំ​នៅ​អឺរ៉ុប​កណ្តាលបាន​និយាយថា ប្រទេស​ម៉ុ​ល​ដូ​វ៉ាបានឃើញ​ជនភៀសខ្លួន​ជិត ៣សែននាក់ចូលមកក្នុង​ប្រទេស​នេះ​។​ ​ចំនួន​នេះ​គឺ​ច្រើនពេក​សម្រាប់​ប្រទេស​ម៉ុ​ល​ដូ​វ៉ាវា​ស្ទើរតែ​ស្មើនឹង ១០% ​នៃ​ចំនួនប្រជាជនរបស់​ប្រទេស​។ អង្គការ UNHCR និយាយថា ប្រជាជន​កំពុង​ផ្លាស់​ទីលំនៅទៅ​កន្លែង​ផ្សេងទៀតទៅកាន់​ប្រទេស​រ៉ូ​ម៉ា​នី។ ការផ្ទេរ​ត្រូវបាន​រៀបចំឡើងជា​កាយវិការនៃ​សាមគ្គីភាព​ជាមួយ​ប្រជាជនម៉ុ​ល​ដូ​វ៉ា ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ និង​ដោយមាន​ការគាំទ្រ​ពី​អង្គការ UNHCR និង​អង្គការទេសន្តរប្រវេសន៍​អន្តរជាតិ​( IOM)។​

​ក្បួន​រថយន្ត​ចាកចេញ​ជា​រៀងរាល់ថ្ងៃ​ពី​តំបន់ Palanca ចាប់តាំងពី​ក្បួន​រថយន្ត​ដំបូងនៅ​ថ្ងៃទី១០ ខែមីនា ហើយនឹង​បន្តដរាបណា​ចាំបាច់ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នៅព្រំដែន​ប្រទេស​ម៉ុ​ល​ដូ​វ៉ា និងការពារ​ស្ត្រី ក្មេងស្រី និង​អ្នកដទៃ​ពី​ហានិភ័យ រួមទាំង​ការជួញដូរ​មនុស្ស និង​អំពើហិង្សា​ផ្អែកលើយេនឌ័រ​។ អង្គការ​ទេស​ន្ត​ប្រវេសន៍​អន្តរជាតិ ​(IOM) បានប៉ាន់ប្រមាណ​ថា ​ប្រជាជន​ជិត ៦.៥លាន​នាក់បាន​ផ្លាស់​ទីលំនៅ​ក្នុងស្រុក​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​ ​ទីភ្នាក់ងារ​ជន​ភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​និយាយថា ប្រជា​ជាជាង ៣.៥លាននាក់​បានភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ការវាយលុក​របស់​រុស្ស៊ី ជា​វិបត្តិ​ជនភៀសខ្លួន​អាក្រក់បំផុត​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        183
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        223
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm