តើអ្នកណាអាចឡើងដឹកនាំអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូល Ayatollah Ali Khamenei?

2026/03/01 10:48:32 pm        168


សារព័ត៌មាន New York Times៖ មុនពេលគ្រាប់បែករបស់អាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមស្រោចលើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ម្សិលមិញនេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei ដែលកាន់អំណាចអស់រយៈពេលជិត ៤០ ឆ្នាំ បានគ្រោងផ្ទេរអំណាចរួចទៅហើយ ក្នុងករណីដែលលោកទទួលមរណភាព។

កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា លោក Khamenei បានស្លាប់បាត់ទៅហើយនៅក្នុងការវាយប្រហារ ខណៈអ៊ីរ៉ង់ ក៏បានបញ្ជាក់ពីការស្លាប់នេះផងដែរ។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយចំនួនបាននិយាយថា មានបេក្ខជនបីរូប ដែលលោក Khamenei បាននិយាយថា លោកពេញចិត្តនឹងឱ្យកាន់តួនាទីជាមេដឹកនាំកំពូលបន្តពីលោក។ 

អ្នកទាំងបីនោះរួមមាន ​ប្រធាន​ស្ថាប័ន​តុលាការ លោក Gholam-Hossein Mohseni-Eje’i ប្រធាន​បុគ្គលិក​របស់​លោក Khamenei គឺ​លោក Ali Asghar Hejazi និង​លោក Hassan Khomeini ​មក​ពី​ក្រុម​នយោបាយ​កំណែទម្រង់ ដែល​ជា​ចៅប្រុស​របស់បិតាស្ថាបនិកនៃបដិវត្តន៍អ៊ីស្លាម Khomeini។

យ៉ាងណាមិញ អ្វីដែលកំពុងកើតឡើងនៅអ៊ីរ៉ង់ពេលនេះ គឺមិនទាន់ច្បាស់លាស់នៅឡើយទេ ដោយសារមន្ត្រីជាន់ខ្ពស់ជាច្រើនរូបត្រូវបានសម្លាប់។ មុន​ការវាយប្រហារ​តាមអាកាស​នៅថ្ងៃសៅរ៍ លោក Khamenei បានចាត់វិធានការ​បង្ការ​ដើម្បីត្រៀមលក្ខណៈឱ្យរបបអ៊ីរ៉ង់​អាចបន្តរស់រានបាន ទោះបីជាលោកស្លាប់ក៏ដោយ។ លោក​បាន​ផ្ទេរ​ភារកិច្ច​ដឹកនាំ​ប្រទេស​ទៅឱ្យ​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុតមួយរូប​របស់​លោក គឺ​អ្នកនយោបាយ​ជើងចាស់ Ali Larijani ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ។

លោក Larijani បាននិយាយថា ក្រុមប្រឹក្សាថ្នាក់ដឹកនាំបណ្ដោះអាសន្នមួយនឹងត្រូវបានបង្កើតឡើងនៅថ្ងៃអាទិត្យ ទី១ ខែមីនា នេះ យោងតាមរបាយការណ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm