ការស្លាប់របស់មេដឹកនាំកំពូល Khamenei នាំមកនូវអារម្មណ៍ត្រេកអរផង និងសោកសៅផងនៅអ៊ីរ៉ង់

2026/03/02 05:13:04 pm        159

ការអបអរសាទរ និងការកាន់មរណទុក្ខបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (១ មីនា) បន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei ដែលជាប្ររតិកម្មតបជាសាធារណៈដ៏បែកបាក់បំផុតមួយ ចំពោះទីបញ្ចប់នៃការគ្រប់គ្រងបែបសាសនារបស់បព្វជិតកំពូលរូបនេះអស់រយៈពេលជិត ៤ទសវត្សរ៍។

នៅទីលានចតុរង្គនៃទីក្រុងតេអេរ៉ង់ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខមេដឹកនាំ ដោយស្រែកយំយែក និងកាន់បដាដែលមានរូបភាពរបស់លោក Khamenei។ ប៉ុន្តែវីដេអូនានាដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បានបង្ហាញពីភាពសប្បាយរីករាយនៃហ្វូងមនុស្សដែលកំពុងអបអរសាទរ ស្រែកហ៊ោ ច្រៀងរាំ ចុចស៊ីផ្លេរថយន្ត និងដុតកាំជ្រួចភ្ញីនៅតាមដងផ្លូវ នៅពេលដែលដំណឹងនៃការស្លាប់របស់មេដឹកនាំបានកើតមានឡើង។

ប្រតិកម្មតបផ្ទុយគ្នាយ៉ាងខ្លាំងទាំងនេះ បានឆ្លុះបញ្ចាំងពីភាពបែកបាក់យ៉ាងជ្រៅនៅក្នុងប្រទេសមួយ ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការស្លាប់ភ្លាមៗរបស់មេដឹកនាំដែលគ្រប់គ្រងអស់រយៈពេល ៣៦ឆ្នាំ។ សម្រាប់អ្នកដែលបានជួបប្រទះអំពើហិង្សានៃការបង្ក្រាបថ្មីៗនេះរបស់របបអ៊ីរ៉ង់ លើការតវ៉ាទូទាំងប្រទេស ដំណឹងនេះពិតជាគួរឱ្យអបអរខ្លាំងណាស់។

អង្គការសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា មនុស្សជាង ៧.០០០នាក់ ត្រូវបញ្ជាក់ថាបានស្លាប់នៅក្នុងបាតុកម្មដ៏ហិង្សាកាលពីខែមករានោះ ដោយមានអ្នកស្លាប់ចំនួន ១១.០០០នាក់ទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm