ISI ឈ្នះឡាយហ្វលើកដំបូង ខណៈកងយោធពលខេមរភូមិន្ទ បន្ដចាញ់គិរីវង់

2026/03/02 05:30:46 pm        173

តារាងចំណាត់ថ្នាក់ ក្នុងចំណោមក្រុមខាងក្រោមទាំង ៥ ឬ Bottom 5 មានការផ្លាស់ប្ដូរ ក្រោយ​ចាប់​ផ្ដើម​ការប្រកួតដំណាក់កាលទី២ បន្ទាប់ពីក្រុម ISI ដង្កោសែនជ័យ បានស្គាល់​ជ័យ​ជម្នះ​លើក​ដំបូង លើក្រុមឡាយហ្វខេត្តព្រះសីហហនុ ក្នុងរដូវកាលនេះ ស្របពេលក្រុម​កង​យោធពល​ខេមរភូមិន្ទ បន្ដចាញ់ក្រុមគិរីវង់សុខសែនជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ។

បន្ទាប់ពីរងបរាជ័យក្នុងដី ១-០ មុនបន្ដចាញ់ក្រៅដី ២-១ ទីបំផុតក្រុម ISI ដង្កោសែនជ័យ បានស្គាល់ជ័យជម្នះលើក្រុមឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ៤-២ ក្នុងជំនួបបើកឆាកជុំទី៣ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅកីឡដ្ឋានឡាយហ្វ។ ៤គ្រាប់ ដែលជួយឲ្យក្រុមដំរីជ័យ ស្គាល់ជ័យជម្នះលើក្រុមមានមូលដ្ឋាននៅខេត្តព្រះសីហនុនេះ រកបានដោយកីឡាករ Diakite Lancine និង Bruno ម្នាក់ ២គ្រាប់ គ្រាដែល ២គ្រាប់របស់ឡាយហ្វ រកបានដោយកីឡាករ Kim Hyeon Su ទាំង ២គ្រាប់ផងដែរ។

ចំណែកក្រុមកងយោធពលខេមរភូមិន្ទ ដែលធ្លាប់ឈ្នះគិរីវង់ ២-០ កាលពីជើងទី១ បានភ្លាត់ចាញ់ ២ប្រកួតជាប់គ្នា ក្រោយរងបរាជ័យក្នុងដី ៤-០ កាលពីជើងទី២ មុនបន្ដចាញ់ ៣-២ ក្នុងជំនួបជើងទី៣ នៅទឹកដីខេត្តតាកែវ កាលពីចុងសប្ដាហ៍កន្លងទៅ។ ៣គ្រាប់ ដែលជួយឲ្យក្រុមមាន់គក ទទួលបាន ៣ពិន្ទុបន្ថែមនេះ រកបានដោយកីឡាករ Azike Ekene Victor, Louis Willy និង ហ៊ុយ សុភារៈ ម្នាក់ ១គ្រាប់ ខណៈ ២គ្រាប់របស់ក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ រកបានដោយ ខន ណារ៉ង និង យឹម កក្កដា។

ជាមួយលទ្ធផលការប្រកួតបើកឆាកដំណាក់កាលទី២ រវាងបេក្ខភាព Bottom-5 នេះ គេឃើញតារាងពិន្ទុ មានការផ្លាស់ប្ដូរ ដោយក្រុមគិរីវង់សុខសែនជ័យ បានឡើងមកឈរលេខ៨ មាន ១៧ពិន្ទុ គ្រាដែលកងយោធពលខេមរភូមិន្ទ បានធ្លាក់ទៅឈរលេខ៩ មាន ១៧ពិន្ទុស្មើគ្នា គ្រាដែលក្រុម ISI ដង្កោសែនជ័យ បានឡើងមកឈរលេខ១០ រកបាន ១២ពិន្ទុ លើក្រុមឡាយហ្វខេត្តព្រះសីហនុ ដែលធ្លាក់ទៅឈរបាតតារាងវិញ ដោយរក្សា ១០ពិន្ទុក្នុងដៃ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm