អ៊ីរ៉ង់បើកការវាយប្រហារសងសឹកនៅទូទាំងមជ្ឈិមបូព៌ា បណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់

2026/03/02 05:41:17 pm        182

អ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកដោយមីស៊ីល និងយានដ្រូនកាលពីចុងសប្តាហ៍ប្រឆាំងប្រទេស៨នៅទូទាំងមជ្ឈិមបូព៌ា ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងរាប់រយនាក់របួស ខណៈសន្ធឹកគ្រាប់ផ្លោងនិងការផ្ទុះនៅថ្ងៃទីពីរបានធ្វើឲ្យកក្រើកពេញតំបន់នេះ ក្រោយប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ដើម្បីកាច់បំបាក់អ៊ីរ៉ង់។

រហូតមកដល់ពេលនេះ ការវាយប្រហាររបស់អ៊ីរ៉ង់បានចំលើប្រទេសបារ៉ែន អ៊ីរ៉ាក់ ហ្ស៊កដានី គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអ៉ូឌីត និងអារ៉ាប់រួម។

នៅអ៊ីស្រាអែល ជនជាតិអ៊ីស្រាអែល៩នាក់បានស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ ដែលវាយប្រហារចំអគារមួយនៅទីក្រុងBeit Shemesh ភាគខាងលិចស្រុក Jerusalem កាលពីថ្ងៃអាទិត្យ។  

ការវាយប្រហារទាំងនោះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងនៅទូទាំងឈូងសមុទ្រ។ អារ៉ាប់រួមបានរាយការណ៍ថា មនុស្សបីនាក់មកពីប្រទេសប៉ាគីស្ថាន នេប៉ាល់ និងបង់ក្លាដែស បានស្លាប់ ខណៈមនុស្ស ៥៨ នាក់មកពីសញ្ជាតិផ្សេងៗគ្នាបានរងរបួសក្នុងការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។

ក្រសួងសុខាភិបាលគុយវ៉ែតក៏បាននិយាយផងដែរថា មនុស្សម្នាក់បានស្លាប់ និង៣២នាក់ផ្សេងទៀតបានរងរបួស អំឡុងភាពច្របូកច្របល់ក្នុងតំបន់នាពេលបច្ចុប្បន្ន។

នៅកាតា អ្នករងរបួសកើនឡើងដល់ ១៦ នាក់ បន្ទាប់ពីការវាយប្រហារសងសឹកដោយអ៊ីរ៉ង់ ។អ៊ីរ៉ាក់រាយការណ៍ថា មានអ្នកស្លាប់ពីរនាក់ និងរបួសបីនាក់ ក្នុងការវាយប្រហារមួយនៅតំបន់ Jurf al-Nasr នៃខេត្ត Babil។

នៅបារ៉ែន យានដ្រូនអ៊ីរ៉ង់មួយគ្រឿងបានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិបារ៉ែន បណ្តាលឱ្យខូចខាតសម្ភារៈ ប៉ុន្តែពុំមានអ្នកស្លាប់ និងរបួសទេ នេះបើយោងតាមក្រសួងមហាផ្ទៃបារ៉ែន។

នៅអូម៉ង់ មនុស្ស៥នាក់បានរងរបួសក្នុងឧបទ្ទវហេតុពីរដាច់ដោយឡែកពីគ្នា ក្នុងនោះ៤នាក់នៅលើនាវាដឹកប្រេងដែលមានទង់ជាតិប្រទេសកោះ ប៉ាឡូ (Palau) នៅភាគខាងជើងនៃកំពង់ផែ Khasab និងកម្មករបរទេសម្នាក់បានរងរបួសក្នុងការវាយប្រហារដោយយានដ្រូន លើកំពង់ផែ Duqm។

ពុំមានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នៅក្នុងប្រទេសហ្ស៊កដានី ឬអារ៉ាប៊ីសាអ៊ូឌីតទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        351
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        396
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        375

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm