ក្រសួងការងារនាំយកឱកាសការងារដ៏ច្រើនសម្រាប់អតីតពលករមកពីថៃ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់

2026/03/02 05:44:09 pm        272

រោងចក្រ សគ្រាស និងក្រុមហ៊ុនធំៗចំនួន១០ បាន​ចូលរួម​សម្ភាស​ជ្រើសរើស​បុគ្គលិក​ភ្លាមៗ​ដោយ​ផ្ទាល់​ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរ​ជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលនៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែល​មាន​ការ​ចូល​រួម​ពីអតីពលករ និងយុវជនជាង៨០០នាក់។

នៅក្នុងកម្មវិធីវេទិកាការងារ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាការងារនេះ គឺជា​យុទ្ធនាការ​រួម​មួយ​ដ៏​មាន​ប្រសិទ្ធភាព ដែលផ្សារភ្ជាប់អ្នករកការងារជាមួយតំណាងនិយោជកមកជួបគ្នា ក្នុង​ការ​ចុះ​​ឈ្មោះ​សម្ភាសផ្តល់ និងទទួលបានការងារភ្លាមៗដល់មូលដ្ឋាន ដែល​ជួយ​កាត់​បន្ថយ​ទាំង​ពេល​វេលា​ និងការចំណាយថវិកា។ ជាក់ស្តែង ក្រសួងបាននាំយកឱកាសការងារប្រមាណ ៤ពាន់​កន្លែង​ សម្រាប់អតីតពលករ និងយុវជនរកការងារ ដែលជា​ផ្នែក​មួយ​នៃ​ឱកាស​ការងារ​ក្នុង​ស្រុក​ជាង​ ៨ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ម្យ៉ាងទៀត វេទិកានេះ​ក៏ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​របបសន្តិសុខសង្គម និងផ្សព្វផ្សាយពី «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់»។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ជាមួយនឹងឱកាសការងារទាំងនេះ បងប្អូន​អាច​ជ្រើស​រើស​យក​ការ​ងារ​នៅ​ស្រុក​ក្រគរក៏បាន នៅរាជធានីភ្នំពេញ ឬនៅបណ្តាខេត្តផ្សេងៗក៏បាន ឬ​នៅ​ក្រៅប្រ​ទេស​ដែល​មាន​ប្រាក់ឈ្នួលខ្ពស់ក៏បានដែរ។ កាន់តែពិសេសជាងនេះ នៅឆ្នាំ២០២៦នេះ សម្រាប់​អ្នក​ដែល​មិនទាន់ចង់ចាកចេញពីស្រុកកំណើត គឺអាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលខ្លីៗ ដែល​ក្រសួង​ការងារនឹងបញ្ជូនគ្រូបណ្តុះបណ្តាល និងសម្ភារៈចុះទៅបង្រៀនបងប្អូនដល់មូលដ្ឋានតែម្តង ដូចជា៖ ជំនាញឆុងកាហ្វេ ដុតនំ ធ្វើក្រចក ជួសជុលគ្រឿងម៉ាស៊ីន តបណ្តាញអគ្គិសនីជាដើម។ ការ​ផ្តល់ជូនជំនាញទាំងនេះ គឺបន្ថែមទៅលើការបង្កើតសហគ្រាស រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ​និងរោងចក្រផលិតឧបករណ៍បណ្តាញអគ្គិសនី ដំឡើងរថយន្ត ហើយនៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខនឹងមានការបង្កើតរោងចក្រខ្នាតយក្សមួយទៀតនៅស្រុកក្រគរនេះ។  

ឯកឧត្តម ហេង សួរ ក៏បានជំរុញ​ឱ្យ​យុវជន​ចុះ​ឈ្មោះ​ចូលរៀនវគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ​ ជាពិសេស សម្រាប់អតីតពលករដែលមានបទពិសោធស្រាប់ ក៏អាច​ចូលរួម​ធ្វើ​តេស្ត​សមត្ថភាព​ក្នុង​កម្មវិធីការវាយតម្លៃការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃ ដើម្បី​ទទួល​បាន​វិញ្ញា​បន​បត្រ​ទទួល​ស្គាល់​ជំនាញចំនួន៨មុខក្នុងវិស័យសំណង់ នាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm