ក្រសួងការងារ អំពាវនាវសាធារណជន​ជួយផ្សព្វផ្សាយព័ត៌មានការងារ ខណៈ​ឱកាស​ការងារ​នៅ​សល់​ជា​ង ៨ម៉ឺន​កន្លែង​កំពុង​មានតម្រូវការ

2026/03/02 07:35:12 pm        272

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សាធារណជនទូទៅ ក៏​ដូច​ជាភាគីពាក់ព័ន្ធ ករណីជួបប្រជាពលរដ្ឋ ជាពិសេសជួបអតីតពលករកំពុងស្វែងរកការងារធ្វើ សូមជួយណែនាំឱ្យទាក់ទងទៅកាន់លេខ ១២៩២ ខណៈបច្ចុប្បន្ននៅមានឱកាសការងារប្រមាណ ៨ម៉ឺននាក់ កំពុងរង់ចាំ។

យោងតាមឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពី​កន្លង​ទៅ​នេះ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននៅមានឱកាសការងារប្រមាណ ៨ម៉ឺននាក់ទៀត សម្រាប់​ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ហើយ​ក្នុង​ឆ្នាំ​២០២៥ ​ក្រសួងបានគ្រប់គ្រងការវិលត្រឡប់របស់អតីតពលករប្រមាណ ៩៥ម៉ឺននាក់ ដោយ​ប្រសិទ្ធ​ភាព ​ហើយបានប្រែក្លាយពួកគាត់ឱ្យទៅជាកម្លាំងផលិតកម្មជាតិដ៏មានសក្តានុពល ដែល​ឆ្លើយ​តប​នឹងកំណើនវិនិយោគ។

ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឯកឧត្តម​រដ្ឋ​មន្រ្តី ​បានលើកឡើងបន្តថា អតីតពលករប្រមាណ ៣១ម៉ឺននាក់ ទទួលបាន​ការងារ​ក្នុង​ប្រព័ន្ធ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ហើយប្រមាណ ៣១ម៉ឺននាក់ផ្សេងទៀត បាន​ទទួល​ការ​ងារ​ក្រៅ​ប្រព័ន្ធគិតត្រឹមឆ្នាំ២០២៥ ហើយមកដល់ពេលនេះ មានរហូតដល់ទៅ៦២ម៉ឺននាក់។ ឯកឧត្តម បានគូស​បញ្ជាក់​ពី​ការ​រក្សា​បាន​នូវ​ប្រាក់​ឈ្នួល​អប្ប​បរ​មា​សមរម្យ​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ជាមួយ​នឹងលក្ខខណ្ឌការងារ សុខដុមនីយកម្មវិជ្ជាជីវៈ និងអនុលោម​តាម​ច្បាប់​ស្ដីពី​ការ​ងារ​កាន់​តែ​ប្រសើរ​។

ដើម្បីព​ង្រឹងប្រសិទ្ធភាពការងារ ឆ្នាំ២០២៦ ក្នុងទិសដៅបម្រើសេវាប្រជាពលរដ្ឋ កម្មករនិយោជិត និង​និយោជកឱ្យកាន់តែល្អប្រសើរ បង្កើនល្បឿនអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានកំណត់ទិសដៅ១៩ចំណុច ព្រមទាំងផ្តល់​អនុសាសន៍​ដ៏មាន​តម្លៃដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវបន្តអនុវត្តអនុសាសន៍ទាំង​១០ចំណុច របស់​សម្តេច​មហា​បវរ​ធិបតី ដោយត្រូវពង្រឹង និងពង្រីកសេវាការងារ ព័ត៌មានទីផ្សារការងារ វេទិកាការងារ និ​ង​ប្រព័ន្ធ Hotline ១២៩៧ដល់សាធារណជន ជាពិសេសអតីតពលករ, បន្តពង្រីក​ទីផ្សារ​ការងារ​នៅ​ក្រៅ​ប្រទេស, បន្តរៀបចំផលិត និងផ្សព្វផ្សាយរបាយការណ៍អង្កេត និងឯកសារសិក្សា​ស្រាវ​ជ្រាវ​ពាក់​ព័ន្ធនឹ​ងទីផ្សារការងារជាទៀងទាត់ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និង​យន្តការសមាហរណកម្មជនទេសន្តរប្រវេសន៍៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm