[UPDATE] យន្តហោះចម្បាំង F-15 របស់អាមេរិក ធ្លាក់នៅគុយវ៉ែត ក្នុងអំឡុងពេលជម្លោះមជ្ឈិមបូព៌ាកាន់តែតានតឹង

2026/03/02 09:17:25 pm        122

យន្តហោះចម្បាំង F-15E Strike Eagle ១គ្រឿងពីកងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់នៅភាគខាងលិចប្រទេសគុយវ៉ែត នាថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) នេះ តែអ្នកបើកយន្តហោះ បានលោតចេញដោយសុវត្ថិភាពមុនពេលធ្លាក់។ 

ព័ត៌មានបឋម បង្ហាញថា ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការយោធាកំពុងបន្តមាននៅតំបន់មជ្ឈិមបូព៌ា ដែលអាចទាក់ទងនឹងភាពតានតឹងកាន់តែខ្លាំងឡើងជាមួយអ៊ីរ៉ង់។

ប្រភពជាច្រើនបានប្រាប់ឲ្យដឹងថា វីដេអូដែលមិនត្រូវបានផ្ទៀងផ្ទាត់នេះ និងដែលកំពុងត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម បង្ហាញថា យន្តហោះបានធ្លាកចុះយ៉ាងលឿន មុនពេលមានការបុកទង្គិចយ៉ាងពេញទំហឹង ហើយ បន្ទាប់មកឃើញផ្សែងហុយទ្រលោមចេញពីកន្លែងធ្លាក់នោះ។ រូបភាពវីដេអូបន្ថែម បង្ហាញឲ្យឃើញអាកាសយានិក ដែលហាក់ដូចជាមានរបួសស្រាល កំពុងត្រូវបានជួយដោយជនស៊ីវិលគុយវ៉ែត នៅមូលដ្ឋាន។

នៅក្នុងវីដេអូមួយ ជនស៊ីវិលត្រូវបានគេឃើញដាក់អ្នកបើកយន្តហោះនោះនៅក្នុងរថយន្តផ្នែកខាងក្រោយ ខណៈពេលកំពុងទាក់ទងសេវាវេជ្ជសាស្រ្ត ដោយកំណត់អត្តសញ្ញាណរូបគេថា ជាជនជាតិអាមេរិក។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក មិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការនៅឡើយទេ ហើយការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ពីមូលហេតុនៃការធ្លាក់នេះ។ មិនមានរបាយការណ៍អំពីការស្លាប់នោះទេ ហើយកិច្ចប្រឹងប្រែង ដើម្បីជួយអ្នកបើកយន្តហោះកំពុងបន្តធ្វើ។

ហេតុការណ៍នេះកើតឡើងស្របពេលភាពតានតឹង ក្នុងតំបន់ កាន់តែឡើងកម្ដៅខ្លាំងឡើងៗ ក្នុងនោះរួមមានទាំងវិធានការយោធាថ្មីៗរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងគោលដៅ នៅអ៊ីរ៉ង់ ដែលបាននាំឲ្យមានការវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ រួមទាំងនៅគុយវ៉ែតផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm