រុស្ស៊ី និងចិនថ្កោលទោសការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ និងអំពាវនាវឲ្យមានបទឈប់បាញ់

2026/03/02 11:06:24 pm        58

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងសមភាគីចិន លោក Wang Yi កាលពីថ្ងៃអាទិត្យ (ទី១ ខែមីនា ឆ្នាំ២០២៦) បានថ្កោលទោសការវាយប្រហារដ៏ធំរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដោយអំពាវនាវឲ្យមានការបញ្ឈប់អរិភាពជាបន្ទាន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ថ្នាក់ដឹកនាំទាំង២ ក្នុងអំឡុងពេលមានជំនួបតាមទូរស័ព្ទ បានអំពាវនាវឲ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ និងបានសង្កត់ធ្ងន់លើតម្រូវការឲ្យមានដំណោះស្រាយនយោបាយ និងការទូត ចំពោះបញ្ហាទាក់ទងនឹងអ៊ីរ៉ង់ ក្នុងនោះរួមទាំងការធានាផលប្រយោជន៍សន្តិសុខស្របច្បាប់របស់រដ្ឋឈូងសមុទ្រទាំងអស់ផងដែរ។

លោក Lavrov និងលោក Wang បានគូសបញ្ជាក់ថា «ការឈ្លានពាន» ពីសំណាក់សហរដ្ឋអាមេរិក-អ៊ីស្រាអែល រំលោភលើច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធ្វើឲ្យស្ថានការណ៍នៅក្នុងតំបន់ទាំងមូលមិនមានស្ថិរភាព។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា ឥស្សរជនជាន់ខ្ពស់ទាំង២ បានបដិសេធគោលនយោបាយដែលមានគោលបំណង «ផ្តួលរំលំអាជ្ញាធរដែលត្រូវបានជ្រើសរើសដោយស្របច្បាប់នៃរដ្ឋអធិបតេយ្យ» ដោយគូសបញ្ជាក់ពីការមានជំហររួមគ្នារបស់ទីក្រុងមូស្គូ និងប៉េកាំង ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ ពួកលោកក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការធ្វើការរួមគ្នា ដើម្បីនាំឲ្យស្ថានការណ៍មានស្ថិរភាព ដោយសម្របសម្រួលវិធានាការ នៅឯក្រុមប្រឹក្សាសន្តិសុខ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ អង្គការសហប្រតិបត្តិការសៀងហៃ និងក្រុមប្រទេសមិត្តភក្តិ ដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm