សម្ដេចតេជោ ស្នើស្ថាប័នពាក់ព័ន្ធខិតខំជួយជំរុញវិស័យកសិកម្មកម្ពុជា ឱ្យទៅជាកសិកម្មទំនើប

2022/03/24 01:34:47 am        633

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទនាល្ងាចថ្ងៃទី២៣ មីនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យកសិកម្មកម្ពុជា គឺជាវិស័យអាទិភាពដែលធានាសន្តិសុខស្បៀងអាហារូបត្ថម្ភ និងការនាំចេ ញដែលចាំបាច់ត្រូវវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រវិស័យកសិកម្ម ប្រព័ន្ធធារាសាស្រ្ត ផ្លូវដឹកជញ្ជូន និងឡូជីស្ទិកឥណទានកសិកម្ម ការស្រាវជ្រាវ និងការអភិវឌ្ឍពូជថ្មីៗ ព្រម ទាំងការផ្សព្វផ្សាយបច្ចេកទេសទំនើបជាដើម។

ក្នុងបញ្ហានេះ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធនានា ត្រូវខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ក្រោមកិច្ចសម្របសម្រួលពីគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្នធន់នឹ ងការប្រែប្រួលអាកាសធាតុ និងមានចីរភាព។

សម្ដេចតេជោបានមានប្រសាសន៍ផងដែរថា ឆ្នាំ២០២១កន្លងមក ទោះបីកម្ពុជាបានជួបប្រទះប្រឈមលើវិស័យជាច្រើនដែលបណ្ដាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩ ប៉ុន្តែ បើតាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បង្ហាញឱ្យឃើញថា វិស័យកសិកម្មកាលពីឆ្នាំ២០២១ កន្លងទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ បរិមាណផលស្រូវសរុបសម្រេចបានជាង១២ លាន ២ សែនតោនកើនឡើងប្រមាណ ១១,៦ ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០២០។ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩,៤២% និងអតិរេកស្រូវ មានចំនួនជាង៦លាន ៩សែន ៤ម៉ឺនតោន ឬគិតជាអង្ករស្មើនឹងប្រមាណ ៤លាន៤សែន ៤ម៉ឺនតោន។ 

ដំណាំសាកវប្បកម្មសម្រេចបានជាង៤ លាន ៣សែន ៦ម៉ឺនតោន និងដំណាំឧស្សាហកម្មសម្រេចបាន ១៩លានតោន។

ផលលិតកម្មសត្វដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ១១,២% ធៀបទៅនឹងឆ្នាំ២០២០ ហើយធានាបាននូវការផ្គត់ផ្គង់សាច់ចំនួន ៨៧% ដោយឡែកតម្លៃនៃការនាំចេញផលិតផលក សិកម្មសរុបឆ្នាំ២០២១ មានប្រមាណ ៥ពាន់លានដុល្លារអាម៉េរិក មានកំណើន ២៥% ប្រៀបធៀបទៅនឹងការនាំចេញផលិតផលកសិកម្មកាលពីឆ្នាំ២០២០ ដែលក្នុងនោះការនាំចេញផលិតផលកៅស៊ូទទួលបានចំណូលជាង ៦១០ លានដុល្លារ កើនលើសឆ្នាំកន្លងទៅ៕ ដោយ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm