ជំនួបបន្ទាន់របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិពិភាក្សាការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់

2026/03/03 12:19:06 am        68

គណៈអភិបាលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) ដែលជាក្រុមឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ(UN) បានចាប់ផ្តើមជំនួបបន្ទាន់របស់ខ្លួននៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីចុងសប្តាហ៍កន្លងមកនេះ ។ ជំនួបនេះ ត្រូវបានធ្វើឡើង តាមសំណើរបស់រុស្ស៊ី ។

ជំនួបបន្ទាន់នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមឡើងរយៈពេល ១ ម៉ោង មុនជំនួបប្រចាំត្រីមាសតាមកាលកំណត់នៃគណៈអភិបាលដែលកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានស្ថិតក្នុងរបៀបវារៈរួចទៅហើយ ។

ក្រុមមន្រ្តីការទូត និយាយថា ពុំមានការចង្អុរបង្ហាញណាមួយបញ្ជាក់ថា ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បានរងការវាយប្រហារកាលពីថ្ងៃសៅរ៍នោះឡើយ ។

ខណៈពេលនោះដែរ អឌ្ឍចន្ទក្រហមអ៊ីរ៉ង់និយាយថា មនុស្សយ៉ាងហោច ៥៥៥នាក់ ត្រូវបានសម្លាប់ នៅទូទាំងប្រទេសអ៊ីរ៉ង់ អំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពី ២ថ្ងៃមុន ។ 

ពួកគេនិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា បន្ទាប់ពីការវាយប្រហារភេរវកម្មដោយអ៊ីស្រាអែល-អាមេរិក ដែលបានធ្វើឡើងនៅក្នុងតំបន់ផ្សេងៗនៃប្រទេសរបស់យើង ទីក្រុងចំនួន ១៣១ បានរងផលប៉ះពាល់រហូតមកដល់ពេលនេះ ហើយជនរួមជាតិរបស់យើងយ៉ាងតិច ៥៥៥នាក់ ត្រូវបានសម្លាប់ ។

ដោយឡែក ក្រុមប្រដាប់អាវុធហេសបូឡារបស់លីបង់ បានសន្យាបំពេញតួនាទីរបស់ខ្លួនក្នុងការតតាំងជាមួយការឈ្លានពាន ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        20
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm