ចិនអះអាងថា ពលរដ្ឋរបស់ខ្លួនម្នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់

2026/03/03 02:10:39 am        104

ក្រសួងការបរទេសចិននិយាយនៅថ្ងៃចន្ទនេះថា ជម្លោះអ៊ីរ៉ង់ បានសម្លាប់ពលរដ្ឋចិនម្នាក់នៅក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈពលរដ្ឋជាង ៣ពាន់នាក់ ត្រូវបានជម្លៀសខ្លួន ហើយស្ថានទូត និងស្ថានកុងស៊ុលនៅប្រទេសជិតខាង បានចាត់វិធានការ ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ ។

 ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់តាំងពីថ្ងៃសៅរ៍ បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បង្កឲ្យមានការវាយប្រហារសងសឹកពីអ៊ីរ៉ង់ លើអ៊ីស្រាអែល និងប្រទេសផ្សេងទៀត រួមទាំងបណ្តាប្រទេសតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានយោធាសហរដ្ឋអាមេរិក ។

 អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមការងារបង្កើតឡើងដោយស្ថានទូត និងស្ថានកុងស៊ុលចិន នៅប្រទេសជិតខាង នឹងទទួល និងជួយអ្នកដែលត្រូវជម្លៀសខ្លួន ប៉ុន្តែអ្នកស្រីពុំបាននិយាយពីចំនួនពិតប្រាកដនៃជនជាតិចិនដែលត្រូវបានជម្លៀសប៉ុន្មាននាក់ នឹងត្រូវវិលត្រឡប់មកប្រទេសកំណើតវិញនោះទេ ។

 អ្នកស្រី Mao និយាយថា ចិនពុំត្រូវបានគេជូនដំណឹងជាមុនពីវិធានការយោធាសហរដ្ឋអាមេរិកលើអ៊ីរ៉ង់នោះឡើយ ។ 

អ្នកស្រីបានច្រានចោលផងដែរសេចក្តីរាយការណ៍ថា អ៊ីរ៉ង់ និងចិន ជិតឈានដល់កិច្ចព្រមព្រៀង ទិញមីស៊ីលប្រឆាំងនាវាល្បឿនលឿនជាងសំឡេង ដោយអ្នកស្រីបញ្ជាក់ថា ចិនគឺជាមហាអំណាចមានទំនួលខុសត្រូវដែលតែងតែបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm