សារព័ត៌មានរដ្ឋអ៊ីរ៉ង់រាយការណ៍ដោយលើកប្រភពពីកងឆ្មាំបដិវត្តន៍អ៊ិស្លាមថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានវាយប្រហារយន្តហោះចម្បាំងសហរដ្ឋអាមរិកដែលបានធ្លាក់នៅគុយវ៉ែត ។
រូបភាពវីដេអូឃ្លីបដែលបានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ ឃើញយន្តហោះចម្បាំងមួយគ្រឿងធ្លាក់ពីលើអាកាសនៅតំបន់ Al Jahra របស់គុយវ៉ែត អមដោយពីឡុតលោតឆ័ត្រយោង ស្របពេលដែលជម្លោះកើនឡើងនៅទូទាំងតំបន់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ។

ក្រសួងការពារជាតិគុយវ៉ែត បញ្ជាក់ពីការធ្លាក់យន្តហោះយោធាសហរដ្ឋអាមេរិកជាច្រើននៅក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែពួកគេកត់សំគាល់ថា សមាជិកអាកាយានិកទាំងអស់ នៅរស់រាន និងស្ថិតក្នុងស្ថានភាពនឹងនរ ។
ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការជួយសង្រ្គោះសមាជិកយានិក មានការសប្រមសម្រួលជាមួយកងកម្លាំងសហរដ្ឋអាមេរិក ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងវាយប្រហារអ៊ីរ៉ង់ជាមួយកម្លាំងពុំធ្លាប់មើលឃើញកាលពីមុន បើសិនជាទីក្រុងតេអេរ៉ង់ គំរាមសងសឹក ក្រោយការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ៕
