សកល​វិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ​ជួយ​អភិវឌ្ឍន៍​ធនធាន​កីឡា​កម្ពុជា​

2022/03/24 04:59:43 pm        140

​ស៊ីហ្គេម៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា​ម្សិលមិញ សកលវិទ្យាធិការ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញបាន​ចុះហត្ថលេខា​ លើ​អនុសារណៈ​ជាមួយ​សកលវិទ្យាធិការ​សកល​វិទ្យាល័យ​កីឡា​ជាតិ​កូរ៉េខាងត្បូង ដើម្បី​អភិវឌ្ឍន៍​ធនធាន​កីឡាករ​កម្ពុជា ឆ្ពោះទៅកាន់​ការដណ្តើម​មេដាយ​ នៅក្នុង​ឱកាស​កម្ពុជា​ធ្វើ​ម្ចាស់​រៀបចំ​កីឡា​ SEA GAME ​ឆ្នាំ​២០២៣​។​

​ឯកឧត្តម ជេ​ត ជាលី សកលវិទ្យាធិការ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញបាន​ថ្លែងប្រាប់​ឱ្យដឹងថា នៅ​ក្នុង​ដំណើរការ​ចុះហត្ថលេខា​នេះ សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​គ្រាន់តែ​ដើរតួ​ធ្វើជា​ស្ពាន​ឲ្យ​សកល​វិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ ចូលរួម​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជាមាន​ការរីកចំរើន ឆ្ពោះទៅកាន់​ការដណ្តើម​មេដាយ​នៅក្នុង​ឱកាស​កម្ពុជា​ធ្វើ​ម្ចាស់​រៀបចំ​កីឡា​ SEA GAME ​ឆ្នាំ​២០២៣​។​ ​បើតាម​លោក Yong-kyu Ahn សកលវិទ្យា​ធិ​ការ​សកល​វិទ្យាល័យ​កីឡា​ជាតិ​កូរ៉េថ្លែង​ថា សកល​វិទ្យាល័យ​កីឡា​ជាតិ​កូរ៉េបាននឹងកំពុង​ផ្តល់​ការបណ្តុះបណ្តាល​កីឡា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់លើ​កីឡា​ប្រមាណ​ជាង ​៤៧​ប្រភេទ​កីឡា ហើយ​នៅក្នុង ​MoU ​ដំណាក់កាល​ដំបូង​នេះ សកល​វិទ្យាល័យ​កីឡា​ជាតិ​កូរ៉េនឹង​ផ្តល់​អាហារូបករណ៍​ជូន​កីឡាករ​កម្ពុជាប្រមាណ​ ២០​រូបទៅ​ហ្វឹកហ្វឺន​កីឡា​ចំនួន​ ៤​ប្រភេទ​រួមមាន៖ កីឡា​តៃ​ក្វាន់​ដូរ យូ​ដូ គុន​ដាវ និង​កីឡាប្រដាល់​ជាដើម​។

​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក អគ្គនាយកដ្ឋាន​កីឡាបញ្ជាក់​បន្ថែមថា កីឡាករ​-កីឡាការិនី ​២០​នាក់​ដែល​នឹងត្រូវ​ប​ញ្ជួ​ន​ទៅ​ហ្វឹកហាត់​រយៈពេល​ខ្លី​នៅ​កូរ៉េខាងត្បូង ​មុន​ស៊ី​ហ្គេម​ចូលមក​ដល់​ជា​ប្រភេទ​កីឡា​សក្តានុពល និង​ដែលជា​កីឡា​ជំនាញ​របស់​សកលវិទ្យា​ល័យ​កីឡា​ជាតិ​កូរ៉េ ដែល​កន្លងមក​បា​នប​ណ្តុះ​បណ្តាល​ម្ចាស់​មេដាយ​អូឡាំពិក​ជាច្រើន​។​ សូម​ជម្រាបជូន​ថា​ ក្រៅពី​ការចុះ​ MoU​ ជួយ​បង្ហាត់​ហ្វឹកហ្វឺន​កីឡា​ដល់​កម្ពុជា​នេះដែរ ក្រសួង​អប់រំ ​យុវជន និង​កីឡា ក៏បាន​ស្នើអោយ​សកលវិទ្យា​ល័យ​កីឡា​ជាតិ​កូរ៉េ ជួយផ្តល់​ការបណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ​កីឡា និង​ផ្តល់​សំភារៈ​កីឡា មានដូចជា​ម៉ាស៊ីន​តេស្ត​សមត្ថភាព​អ៊ុក​ស៊ី​សែន តេស្ត​កម្លាំង​កីឡាករ​នៅពេល​ធ្វើ​លំ​ហាត់ និង​ផ្តល់​គ្រូ​ហ្វឹកហ្វឺនទៅតាម​លទ្ធភាព​ដែល​ធ្វើបាន​៕

​អត្ថបទ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm