យោធាអាមេរិកនៅថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រកាសថា សមាជិកយោធាអាមេរិកម្នាក់ទៀត បាត់បង់ជីវិត ដែលជាអ្នកស្លាប់ទី៤ នៅក្នុងសង្គ្រាម ប្រឆាំងនឹងអ៊ីរ៉ង់។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍លើបណ្ដាញ X ថា៖ «គិតត្រឹមម៉ោង ៧:៣០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១១:៣០ មោងសកល) ថ្ងៃទី២ ខែមីនា សមាជិកយោធាអាមេរិកចំនួន ៤នាក់ហើយ បានបាត់បង់ជីវិតនៅក្នុងប្រតិបត្តិការនេះ»។
តាមរយៈសេចក្ដីថ្លែងការណ៍នោះ CENTCOM បានបញ្ជាក់ថា៖ «សមាជិកយោធាទី៤ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលមានការវាយប្រហារដំបូងរបស់អ៊ីរ៉ង់ ទីបំផុត បានលាចាកលោកនេះហើយ ដោយសារតែរបួសរបស់ពួកគេ»។
CENTCOM បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ប្រតិបត្តិការប្រយុទ្ធធំៗ នៅតែបន្តមាន ហើយកិច្ចប្រឹងប្រែងឆ្លើយតបរបស់យើងកំពុងបន្តធ្វើ»៕