[UPDATE]​ របាយការណ៍ក្រុមសិទ្ធិមនុស្ស៖ជនស៊ីវិលជាង ៧០០ នាក់ស្លាប់នៅអ៊ីរ៉ង់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម

2026/03/03 10:24:15 am        123

យោងតាមទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA)មានមូលដ្ឋាននៅអាមេរិក បានឲ្យដឹងថាមនុស្សជាង ៧០០ នាក់ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលពួតដៃគ្នាវាយប្រហារអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ ២៨កុម្ភៈសប្ដាហ៍មុន។

 យោងតាមទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សនេះ គិតត្រឹមរសៀលថ្ងៃចន្ទ២មីនា ម៉ោងក្នុងស្រុក យ៉ាងហោចណាស់មានជនស៊ីវិល ៧៤២ នាក់ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ រួមទាំងកុមារ ១៧៦ នាក់ ។ ទីភ្នាក់ងារនេះរាយការណ៍ថា ជនស៊ីវិលជាង ៩០០ នាក់បានរងរបួស។ យ៉ាងហោចណាស់មានមនុស្ស ៨៥ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ហើយខ្លួនកំពុងផ្ទៀងផ្ទាត់ការស្លាប់រាប់រយនាក់បន្ថែមទៀត។

យោងតាមក្រុមសិទ្ធិមនុស្សខាងលើ ក៏មានរបាយការណ៍អំពីការខូចខាតដល់អគារសាសនា និងផ្ទះសម្បែងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះផងដែរ។ ក្នុងចំណោមនោះ ក៏មានវិហារអ៊ីស្លាមមួយនៅទីក្រុង Karaj ក្បែររដ្ឋធានី តេអេរ៉ង់ អគារលំនៅឋានជាច្រើន ការិយាល័យអភិបាលរដ្ឋនៅភាគខាងត្បូងនៃរដ្ឋធានី និងកំពង់ផែ Shahid Bahonar ក្នុងទីក្រុង Bandar Abbas នៅលើច្រកសមុទ្រ Hormuz ផងដែរ ។ជាមួយគ្នាអ៊ីរ៉ង់ក៏បានអះអាងពីការខូចខាតមន្ទីរពេទ្យនៅទីក្រុងតេអេរ៉ង់ដែរ។

ទីភ្នាក់ងារដដែលនិយាយថា ក្នុងចំណោមគោលដៅយោធាដែលត្រូវបានវាយប្រហារក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ គឺទីស្នាក់ការកណ្តាលនៃបញ្ជាការអនុវត្តន៍ច្បាប់ឃឺដ និងមជ្ឈមណ្ឌលបញ្ជាការឆ្មាំព្រំដែនឃឺដ នៅភាគខាងលិចទីក្រុង Sanandaj ។ មូលដ្ឋានទ័ពអាកាសមួយនៅទីក្រុង Isfahan និងមូលដ្ឋានទ័ពមួយនៅរដ្ឋធានីតេអេរ៉ង់ក៏ត្រូវបានខូចខាតផងដែរ។ CNN មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ ។ទីភ្នាក់ងារ HRANA និយាយថា ការវិភាគរបស់ពួកគេគឺជាព័ត៌មានបឋម ហើយអាចមានការប្រែប្រួល។

ក្រុមអាជ្ញាធរនៅទីក្រុងតេអេរ៉ង់បានអំពាវនាវឱ្យមានចំណាត់ការអន្តរជាតិ និងសាមគ្គីភាព បន្ទាប់ពីមន្ទីរពេទ្យ និងសាលារៀនជាច្រើនត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលលើប្រទេសនេះ ខណៈអ៊ីរ៉ង់បន្តបាញ់មីស៊ីល និងយានដ្រូននៅទូទាំងតំបន់៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល អនុម័តការតាំងលំនៅឋានថ្មីរាប់សិបកន្លែងក្នុងតំបន់ West Bank
2026/04/10 03:55:37 pm        1
ប្រធានអង្គការ WHO ជំរុញឱ្យអ៊ីស្រាអែល កែប្រែបទបញ្ជាជម្លៀសប្រជាជនចេញនៅទីក្រុងបេរូត
2026/04/10 03:52:25 pm        2
មេដឹកនាំកំពូលអ៊ីរ៉ង់ប្រកាស «ជ័យជម្នះច្បាស់លាស់» ក្នុងដំណាក់កាលថ្មីក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz
2026/04/10 03:48:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះករុណា ព្រះមហាក្សត្រ មានព្រះរោគមហារីក​នៅ​ក្រពេញ​ប្រូស្តាត​ត្រូវ​បន្ត​គង់​ប្រថាប់​នៅ​មន្ទីរ​ពេទ្យ​នៅ​រដ្ឋធានីប៉េកាំងបន្តទៀត

2026/04/10 04:04:41 pm
​អ៊ីស្រាអែល អនុម័តការតាំងលំនៅឋានថ្មីរាប់សិបកន្លែងក្នុងតំបន់ West Bank
2026/04/10 03:55:37 pm
​មន្រ្ដីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម៖ កិច្ច​សហប្រតិបត្តិការ​កម្ពុជា និង​វៀតណាម​បាន​ធ្វើ​ឡើង​លើ​គ្រប់​វិស័យ​ជាពិសេសវិស័យការពារជាតិ និងកិច្ចការនៅតាមព្រំដែន
2026/04/10 03:55:07 pm
​ប្រធានអង្គការ WHO ជំរុញឱ្យអ៊ីស្រាអែល កែប្រែបទបញ្ជាជម្លៀសប្រជាជនចេញនៅទីក្រុងបេរូត
2026/04/10 03:52:25 pm
​មេដឹកនាំកំពូលអ៊ីរ៉ង់ប្រកាស «ជ័យជម្នះច្បាស់លាស់» ក្នុងដំណាក់កាលថ្មីក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz
2026/04/10 03:48:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/09 04:15:14 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/09 01:25:49 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am