ដំណាច់​ឆ្នាំនេះ​ ការនាំចេញ​របស់​កម្ពុជា​នឹង​សម្រេច​ក្នុង​កំណើន​១៥%

2021/04/27 09:59:58 am        29

ភ្នំពេញ ៖ ​​ រយៈពេល​១​ឆ្នាំ​២០១៨​នេះ ការនាំចេញ​សរុប​របស់​កម្ពុជា​គិត​ជា​ទឹកប្រាក់​នឹង​សម្រេច​បាន​អត្រា​កំណើន​ដល់​ទៅ​១៥%​ ។ ​នេះ​បើ​តាម​តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម​ដែល​ប៊ី​ធី​វី​ ទទួល​បាន​កាលពី​​ថ្ងៃទី​២៧ ខែសីហា ​ម្សិលមិញ​​នេះ ​។


ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ​​បាន​ថ្លែងថា ​ការនាំ​ចេញពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ នឹង​សម្រេច​បាន​ក្នុង​ទឹកប្រាក់​ប្រមាណ​១ ម៉ឺន​២​ ពាន់​លាន​ដុល្លារ ​ជាមួយ​នឹង​អត្រា​កំណើន​១៥% ធៀប​ នឹង​ការនាំចេញ​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​២០១៧ ​កន្លងទៅ​ដែល​សម្រេច​បាន​ក្នុង​ទឹកប្រាក់​ជាង​១​ ម៉ឺន​១ ពាន់​លាន​ដុល្លារ​អាមេរិក​។

ឯកឧត្តម​ បាន​ថ្លែង​បញ្ជាក់ថា ​ការរំ​ពឹង​ពី​កំណើន​នៃ​ការនាំចេញ​ឆ្នាំនេះ ​ដោយ​យោង​ទៅលើ​ស្ថានភាព​ល្អប្រសើរ​នៃ​ទីផ្សារ​នាំចេញ​សំខាន់​របស់​កម្ពុជា​ដូចជា​ទីផ្សារ​សហគមន៍​អឺរ៉ុប ​និង​សហរដ្ឋអាមេរិក ជប៉ុន និង​ទីផ្សារ​ប្រទេស​កាណាដា​ជាដើម​។

ចំណែក ឯកឧត្តម បណ្ឌិត ហ៊ាន វណ្ណ​ហ៊​ន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួងកសិកម្ម បាន​ថ្លែងថា​ ការចរចា​ជាមួយ​សហភាព​អឺរ៉ុប គឺជា​រឿង​ដែល​មិន​មាន​ការ​លំបាក​នោះទេ ​ប្រសិនបើ​គ្មាន​ការ​ជ្រៀតជ្រែក ​ខាង​ផ្នែក​នយោបាយ​នោះ​ទីផ្សារ​អង្ករ​កម្ពុជា​នឹង​រឹតតែ​ល្អ​ប្រសើរ​នៅ​ឆ្នាំនេះ​។​

​ឯកឧត្តម​ បាន​ថ្លែង​ទៀតថា ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ពិភាក្សា​ជាមួយ​ នឹង​សហភាព​អឺរ៉ុប​ដើម្បី​ពិភាក្សា​និង​ជំរុញ​ការនាំចេញ ​ដោយសារ​ការ​នាំចេញរ​បស់​កម្ពុជា​គឺ​ផ្អែកលើ​កិច្ចព្រមព្រៀង​ EBA​ ផងដែរ​។ ​សម្រាប់​ទំនិញ​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា ​មានដូចជា ​ផលិតផល​វាយនភណ្ឌ កាត់ដេរ ​តំណាង​ដល់​ទៅ​រង្វង់​៧០% ​នៃ​ទំនិញ​នាំចេញ​សរុប​របស់​កម្ពុជា​ក្រៅពីនេះ​ មានដូចជា ​អង្ករ ​កៅស៊ូ គ្រឿង ដង្គុំ​​ អេឡិចត្រូនិក​ និង​កសិផល​មួយចំនួនទៀត​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm