ក្រសួងការងារនឹងពង្រីកការបណ្តុះបណ្តាលជំនាញចល័តទៅបណ្ដាខេត្ត ដើម្បី​ផ្តល់​ជំនាញ​ដល់​ពលរដ្ឋ​ខ្វះខាត

2026/03/03 07:27:36 pm        156

នៅ​ពេលខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបញ្ជូនគ្រូបណ្តុះបណ្តាល និង​សម្ភារៈ​ចុះទៅបង្រៀនជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករ នៅតាមបណ្តា​ខេត្ត​ជាប់​ព្រំដែន ​ឬមូលដ្ឋាននៅតំបន់ឆ្ងាយពីគ្រឹះស្ថានបណ្តុះបណ្តាលឱ្យមានជំនាញមួយច្បាស់លាស់ និង​ពិតប្រាក ដើម្បីងាយស្រួលស្វែងរកការងារ ក៏ដូចជាបង្កើតប្រាក់ចំណូល។

តាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៦នេះសម្រាប់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ចង់​ចាក​ចេញ​ពី​ស្រុក​កំណើត ​គឺអាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខ្លីៗ ឬហៅកាត់ថា ធីវ៉េត​ ដែលក្រសួងការងារ នឹងបញ្ជូន​គ្រូប​ណ្តុះ​បណ្តាល និង​សម្ភា​រៈ​ចុះ​ទៅ​បង្រៀន​បង​ប្អូន​ដល់​មូលដ្ឋាន​តែម្ត​ង ដូចជា៖ ជំនាញឆុងកាហ្វេ ដុតនំ ធ្វើក្រចក ជួសជុលគ្រឿងម៉ាស៊ីន តបណ្តាញ​អគ្គិសនី​ជា​ដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ការផ្តល់ជូនជំនាញទាំងនេះ គឺបន្ថែមទៅ​លើ​ការ​បង្កើត​សហ​គ្រាស រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតឧបករណ៍បណ្តាញអគ្គិសនី ដំឡើង​រថយន្ត ហើយនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ក៏នឹងមាន​ការ​បង្កើត​រោង​ចក្រ​ខ្នាត​យក្ស​មួយ​ទៀត​ផង​ដែរនៅប្រទេសកម្ពុជា។ ឯកឧត្តម បានបន្តថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏​រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ឱកាសការងារសមរម្យ និង​ការ​បង្កើត​មុខ​របរជូនប្រជាពលរដ្ឋដើម្បីធានាបាននូវការលើកកម្ពស់ជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​បាន​ដាក់​ចេញនូវគោលនយោបាយគាំពារដល់ប្រជាពលរដ្ឋថែមទៀតផង ជាពិសេស​អតីត​ពលករ​ត្រឡ​ប់​ពីប្រទេសថៃ ដែលជាអាទិភាពមួយក្នុងការកសាងអនាគតដ៏ភ្លឺស្វាងនៅស្រុកកំណើត និង​រួម​ចំណែក​ដោយផ្ទាល់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។

សូមជំរាបជូនថា ជារៀងរាល់សប្តាហ៍ តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅតាមបណ្តាខេត្តធំៗ និងតំបន់ជាប់បន្ទាត់ព្រំដែន របស់ក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ គឺមានការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋ និងអតីតពលករ។ ក្នុង​នោះ​សម្រាប់វិស័យ ធីវ៉េត គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ ទទួលបានការចុះឈ្មោះចំនួនប្រមាណ ៣ម៉ឺននាក់។ ខណៈកម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ ​និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M ក្រសួងការងារ បានទទួល​ការ​ចុះ​ឈ្មោះចំ​នួនជិត ១៥ម៉ឺននាក់។ ក្នុងនោះ យុវជនជាង ៥ម៉ឺននាក់ មានការងារ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ជំនាញ ធីវ៉េត។ សម្រាប់ព័ត៌មានលម្អិត ឬអ្នកដែលមានបំណងចង់ចុះឈ្មោះរៀនជំនាញ ក៏​ដូចជាចង់ស្វែងរកការងារ ក្រសួងការការងារបានអំពាវនាវដល់សាធារណជនទូទៅ ជា​ពិសេស​អតីត​ពលករមកពីថៃ អាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ ១២៩៧ ដោយឥតគិតថ្លៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm