តម្លៃប្រេង និងឧស្ម័នកើនឡើង ផ្សារភាគហ៊ុនសកលធ្លាក់ចុះ ខណៈជម្លោះអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ

2026/03/03 07:27:42 pm        89

តម្លៃប្រេង និងឧស្ម័នបានកើនឡើងខ្ពស់ ខណៈអ៊ីរ៉ង់បន្តវាយប្រហារនៅទូទាំងមជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

តម្លៃឧស្ម័នធម្មជាតិបានកើនឡើងខ្ពស់កាលពីថ្ងៃចន្ទ២មីនាសប្ដាហ៍នេះ បន្ទាប់ពីក្រុមហ៊ុន Qatar Energy ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំចេញធំជាងគេបំផុតជាច្រើនរបស់ពិភពលោក បានបញ្ឈប់ការផលិត បន្ទាប់ពី "ការវាយប្រហារដោយយោធា" លើរោងចក្ររបស់ខ្លួន។

តម្លៃប្រេងអន្តរជាតិបានកើនឡើងប្រមាណ ៧% កាលពីថ្ងៃចន្ទ ដោយគូសបញ្ជាក់ពីហានីភ័យសេដ្ឋកិច្ចកើតចេញពីជម្លោះកាន់តែរីករាលដាលក្នុងតំបន់មជ្ឈិមបូព៌ា ។ តម្លៃប្រេងឆៅ Brent របស់អាមេរិក បានឡើងដល់៨២ ដុល្លារ ឬ៦១ ផោន ក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ បន្ទាប់ពីកប៉ាល់យ៉ាងហោចណាស់បីគ្រឿងត្រូវបានវាយប្រហារនៅជិតច្រកសមុទ្រ Hormuz កាលពីចុងសប្តាហ៍មុន។

ការឡើងខ្ពស់នៃតម្លៃឧស្ម័នធម្មជាតិអឺរ៉ុប កើតឡើង ខណៈជម្លោះកាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ាបណ្តាលឱ្យកាតាបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវ(LNG) នៅរោងចក្រធំបំផុតរបស់ពិភពលោក។

តម្លៃគោលឧស្ម័ននៅអឺរ៉ុប ដែលត្រូវបានជួញដូរនៅលើមជ្ឈមណ្ឌល TTF របស់ហូឡង់ បានកើនឡើងរហូតដល់ ៤៥% ដល់ប្រហែល៤៦ អឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង ក្នុងការជួញដូរពេលរសៀល។

ក្រុមហ៊ុន QatarEnergyបានប្រកាសកាលពីព្រឹកថ្ងៃចន្ទ ថា ខ្លួនបានបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវដែលភ្ជាប់ទៅនឹងអាងស្តុកឧស្ម័នដ៏ធំ North Field បន្ទាប់ពីការវាយប្រហារលើរោងចក្ររបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីវិសាលភាពនៃផលប៉ះពាល់លើប្រតិបត្តិការនោះទេ។

មិនត្រឹមតែប៉ុណ្ណោះទេ ភាគហ៊ុនទូទាំងពិភពលោកក៏បានធ្លាក់ចុះផងដែរ ខណៈតម្លៃមាសកើនឡើង៥វគ្គជាប់ៗគ្នានៅថ្ងៃអង្គារនេះ ស្របពេលក្រុមវិនិយោគិន ស្វែងរកការតម្កល់ទុកទ្រព្យសកម្មដ៏មានសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        351
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        350
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        341

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm