អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ

2026/03/03 07:49:20 pm        214

អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋបានសម្តែងនូវ ការពេញចិត្ត និងគាំទ្រ​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នៅ​យុទ្ធនាការ​បោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។ ការគាំទ្រនេះ ខណៈដែលសមត្ថកិច្ច​កំពុង​តែ​ចុះ​ធ្វើ​ការ​បង្ក្រាប​ទីតាំង​លួច​លាក់​ប្រព្រឹត្តបទល្មើសនិងឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់។

លោក ថុល សុផាន់ណា អ្នកតាមដានព្រឹត្តិការណ៍សង្គមបានថ្លែងថា យុទ្ធនាការបោសសម្អាតការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានដាក់ចេញ គឺឃើញថា សមត្ថកិច្ចពាក់ព័ន្ធ​បាន​ចុះបង្ក្រាប​ទីតាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាតាមបណ្តារាជធានី ខេត្ត បានជាច្រើនកន្លែង និងបានឃាត់ខ្លួនជន​សង្ស័យ​ជា​ច្រើន​នាក់​។ ហើយមានជនបរទេសប្រមាពណជាង ២២ម៉ឺននាក់ បានចាកចេញពី​កម្ពុជា​ដោយ​ខ្លួន​ឯង​។ ចំណែកមេក្លោងនិងបក្ខពួកត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស។ ហើយអ្វី​ដែល​កត់​សម្គាល់​ដែរនោះ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺស្របទៅនិង​អ្វី​ដែល​ជា​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបានបង្កលក្ខណៈងាយ​ស្រួល​ទៅ​ដល់​សន្តិសុខ​សង្គម​ក៏​ដូ​ច​ជាសណ្តាប់ធ្នាប់។

អ្នកតាមដានព្រឹត្តិការណ៍សង្គមបានបន្តថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ហើយក៏គាំទ្រចំពោះការធ្វើច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ចំណែកប្រជាពលរដ្ឋបានសម្តែងនូវការសាទរចំពោះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានធ្វើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានអរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គិតគូរពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកុំឲ្យចាញ់បោកក្រុមបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អ្នកស្រី ម៉ី ចាន់ណារី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានថ្លែងថា ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនាមជាប្រជាពលរដ្ឋមានការសប្បាយត្រេកអរដោយសមត្ថកិច្ចបានបង្ក្រាបក្រុមឆបោកតាមអនឡាញ និងសូមអរគុណរាជរដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងធ្វើការបង្ក្រាបក្រុមឆបោកឲ្យអស់ពីកម្ពុជា។ ហើយសូមគាំទ្ររាជរដ្ឋាភិបាលដែលបានបង្ក្រាបក្រុកឆបោកតាមអនឡាញ។

ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃការបិទខ្ទប់ទីតាំងក្នុងរាជធានី-ខេត្ត ដែលក្រុមឧក្រិដ្ឋជនធ្លាប់បានប្រើប្រាស់សម្រាប់អំពើឧក្រិដ្ឋ បានជំរុញឱ្យជនបរទេសសរុបចំនួនជាង ២២ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញទៅកាន់ប្រទេសពួកគេវិញ គិតចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះមានជនជាតិចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដែស, ប៉ាគីស្ថាន៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm