កីឡា​កាយ​វប្បកម្ម​ចង់​ឈ្នះ​មេដាយ​​ប្រាក់ ឬ​មាស​យ៉ាង​ហោច ១​គ្រឿងក្នុង​ស៊ី​ហ្គេម​នៅ​វៀតណាម​

2022/03/24 05:30:31 pm        223

​កាយ​វប្បកម្ម​៖ លោក តឹក ប៊ុន​វី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​កម្ពុជា បានបង្ហាញ​ពី​គោលដៅ​ក្នុង​ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម ដោយ​ប្ដេជ្ញា​ដណ្ដើម​មេដាយប្រាក់ ឬ​មេដាយមាសឲ្យ​បាន​យ៉ាងហោច ១​គ្រឿង ដើម្បី​ក្ដោប​ឱកាស​បាន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានា​ឆ្នាំ​២០២៣ បន្ដទៀត។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បាន​នឹង​កំពុង​ខិតខំ​ជំរុញ និង​យកចិត្តទុកដាក់​លើ​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ​កាយ​វប្បកម្ម​ជម្រើសជាតិ​កម្ពុជា ដែល​សហព័ន្ធ​ត្រៀម​កីឡាករ ៤​រូបដើម្បី​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ប្រចាំ​តំបន់នៅ​វៀតណាមចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ដែល​ត្រូវ​ប្រកួត​លើ ២​វិញ្ញាសាគឺមាន​វិញ្ញាសា Athletic Physiqe និង​វិញ្ញាសា Bodybuilding។​ ​លោក ចាប វ៉ាន់​នី គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡា​កាយ​វប្បកម្ម​កម្ពុជាបាន​បន្ថែមថា មកទល់ពេលនេះកីឡាករ​កាយ​វប្បកម្ម​កម្ពុជាបាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​បង្ហាញខ្លួន​ក្នុង​ស៊ី​ហ្គេមនៅ​វៀតណាម ហើយ​ពួកគេ​បានបង្ហាញ​នូវ​ក្ដីសង្ឃឹម​ខ្ពស់​ក្នុងការ​ឈានទៅ ​ប្រកួតប្រជែង​ដណ្ដើម​មេ​ដាយ​ជូន​ជាតិ។​

​ចំពោះ​កីឡាករ​ជម្រើសជាតិ ៤​រូបដែល​កំពុង​សម្រុក​ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ខែឧសភា​ខាងមុខ រួមមាន​កីឡាករ កែវ សំណាង​, ត្រី​ង ចាន់ ត្រូវ​ប្រកួត​វិញ្ញាសា Athletic Physiqe ក្នុង​ទម្ងន់ ៨១គីឡូក្រាម។ រីឯ ២​រូប​ទៀតគឺមាន​កីឡាករ អ៊ិត សុធា និង​កីឡាករ អ៊ុន បូរ៉ាត់ ដែល​ត្រូវ​ប្រកួត​លើ​វិញ្ញាសា Bodybuilding ក្នុង​ទម្ងន់ ​៨០គីឡូក្រាម និង ៨៥​គីឡូក្រាម៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        136
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        147
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm