មន្រ្តីជំនាញ៖ កម្ពុជាត្រូវតែបង្កើតប្រព័ន្ធអេកូឡូស៊ីដល់ SME តភ្ជាប់​ទៅឧស្សាហកម្ម​ដើម្បី​ជំរុញ​ការ​រីក​ចម្រើន

2026/03/03 08:55:56 pm        205

មន្រ្តីជំនាញឧស្សាហកម្ម ថ្លែងថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងវិស័យឧស្សាហកម្ម និង​សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បីពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ គាំទ្រដល់ការ រីក​លូត​លាស់​នៃ​វិស័យ​ទាំង​ពីរ​។

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចពិភាក្សា អំពីដំ​ណោះ​ស្រាយ​របាំង​បច្ចេក​ទេស​ពាណិជ្ជ​កម្ម នៅសប្តាហ៍កន្លងមកថា វិស័យឧស្សាហកម្មបានផ្តោត លើការបង្កើត និង​ការ​ផលិត​នូវ​ផលិតផលថ្មីៗ និងសេវាកម្មថ្មី ដែលប្រើប្រាស់ចំណេះដឹង បច្ចេកវិទ្យា និងមានភាព​ច្នៃ​ប្រឌិត​ និងជាវិស័យដែលមានតួនាទីសំខាន់ៗ ក្នុងការបង្កើនភាពប្រកួតប្រជែង និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។

ឯកឧត្តម បន្ថែមថា ជុំវិញវិស័យឧស្សាហកម្មនេះ អគ្គនាយកដ្ឋានឧស្សាហកម្ម បាននិងកំពុងជំរុញ និង​លើកកម្ពស់ឧស្សាហកម្ម ប្រតិគមន៍ ដើម្បីបង្កើនភាពប្រកួតប្រជែង និង​បង្កើត​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច និងមធ្យម (SME cluster) ដើម្បីជំរុញតភ្ជាប់ ទៅឧស្សាហកម្មធុនធំ។ ឯកឧត្តម បន្តថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា នៅក្នុងវិស័យឧស្សាហកម្ម និង​សហ​គ្រាស​ធុន​តូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បី​ពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ ដែលបញ្ហានេះ ត្រូវមាន​ការ​ចូលរួ​ម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ​វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ គាំទ្រដល់ការធ្វើធុរកិច្ច ក្នុងនោះប្រសិនយើង បង្កើត​បាន​ប្រព័ន្ធ​មួយ​នេះឡើង ចំពោះកិច្ចដំណើរការធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទីផ្សារ គឺកាន់​តែ​មាន​ប្រសិទ្ធ​ភាព ​ដើម្បីជំរុញ ដល់វិស័យទាំងពីរនេះឱ្យកាន់តែមានភាពរីកចម្រើន និងគាំទ្រដល់​កំណើន​សេដ្ឋកិច្ចជាតិបន្ថែម។ 

ជុំវិញ SME នេះ, ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជា (FASMEC) ថ្មីៗនេះលើកឡើងថា សហគ្រាសធុន តូច និងមធ្យម ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាត់​ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាវិស័យមួយអាចជួយ ជ្រោមជ្រែង​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតតំបន់ប្រមូលផ្តុំ ការឈានទៅ​តោង​ថ្ពក់​ផ្គត់​ផ្គង់​ដល់​វិស័យ​ឧស្សាហកម្ម ក្នុងគោលដៅពង្រីកអាជីវកម្មខ្លួនឯងផង និងជួយគាំទ្រដល់​ឧស្សាហ​កម្ម​ផង​ដែរ​។ ទាក់ទិនវិស័យនេះ កន្លងមកនេះ រាជរដ្ឋាភិបាលបាន ផ្តល់ហិរញ្ញប្បទានគាំទ្រ, តាមរយៈ​ការ​ទម្លាក់​កញ្ចប់​ថវិកាបណ្តុះបណ្តាល មូលនិធិអភិវឌ្ឍន៍កម្ពុជា ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកែសម្រួលនីតិវិធី ដោយកាត់​បន្ថយ​ឯកសារ​តម្រូវ​សម្រាប់​ពាក្យ​ស្នើសុំ និងកាត់បន្ថយរយៈ ពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. និងការលើក​ទឹក​ចិត្ត​ពិសេស​នៃ​ការបញ្ចុះតម្លៃចុះបញ្ជីជាដើម ប្រការទាំងនេះដើម្បីគាំទ្រដល់ការរីក លូតលាស់​នៃ​សហ​គ្រាស​ធុន​តូច និងមធ្យមនៅកម្ពុជា អាចឈរនៅលើទីផ្សារកាន់តែរឹងមាំ និងប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ខណៈ ដែលប្រជាជនកម្ពុជាបាននិងកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm