គ្រូ និងសិស្ស បាននឹងកំពុងខិតខំថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យរីកចម្រើន

2026/03/03 09:45:54 pm        253

គ្រូ និងសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ បានលើកឡើងអំពីការប្តេជ្ញាថែរក្សា អភិរក្ស និងលើក ស្ទួយ​សិល្បៈវប្បធម៌ខ្មែរឱ្យមានភាពរីកចម្រើន។ ការប្តេជ្ញានេះ ចំថ្ងៃទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ​២០២៦​។

គ្រូបង្ហាត់សិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី០៣ ខែមីនានេះ បានប្រាប់BTVឲ្យដឹងថា ក្នុង​នាមជាគ្រូបង្ហាត់ និងជាតួសំដែងក្នុងទំរង់សិល្បៈខ្មែរ កន្លងទៅធ្លាប់បានសំដែងនៅក្នុងប្រទេស និង​ក្រៅប្រទេស ដោយទទួលបានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ។ លើសពីនេះ ពួក​គេ​បាន​ប្តេជ្ញា​​ថែរក្សា អភិ រក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឲ្យមានភាពរីកចម្រើន ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាលយុវជនជំនាន់ក្រោយផងដែរ។

សិស្សរៀននៅសាលាមធ្យមវិចិត្រសិល្បៈ បានប្តេជ្ញាថា ខិតខំប្រឹងប្រែងរៀនជំនាញដែលលោកគ្រូ អ្នក​គ្រូ​បានបង្ហាត់ ដើម្បីរក្សាចំណេះជំនាញនេះ ទៅបង្ហាត់ប្អូនៗជំនាន់ក្រោយទៀត។ លើសពីនេះ សិស្សទាំងនោះ ក៏បានអំពាវ​នាវ​ដល់​សាធារណៈ​ចូលរួម​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​ឲ្យ​បាន​ផុល​ផុស​។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀង​រាល់​ឆ្នាំ​សម្រាប់​រៀប​ចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ២០២៦នេះ គឺជាលើកទី២៨ នៃ​ការប្រារព្ធទិវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។

ទិវា​វប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃ នៃ សិល្បៈ​វប្បធម៌ដ៏សម្បូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃ​ដ៏​វិសេស​វិសាល​របស់​បុព្វ​បុរស​របស់​ខ្មែរ ​បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ទិវានេះ​បាន​រួម​ចំណែក​បំផុស​ស្មារតី​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ ​ក៏ដូចជាប្រជាជាតិទាំងមូល ត្រូវមានមនសិកាស្រឡាញ់ ថែរក្សា ការពារ កេរ​ដំណែល​វប្បធម៌ដូនតា និងត្រូវ ចូលរួមលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ និងទំនៀម​ទំលាប់​ប្រពៃណី​ជាតិ ដូចពាក្យស្លោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិ​ថ្កើង​ថ្កាន​៕ ​អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        399
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        507

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm