ការវិភាគ៖ ប្រជាជនលីបង់ជឿថា ប្រទេសរបស់ពួកគេ គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត នៅមជ្ឈិមបូព៌ា

2026/03/03 09:55:51 pm        77

អស់រយៈពេលពីរថ្ងៃ បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារតាមអាកាសរួមគ្នាលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ប្រជាជនលីបង់ភាគច្រើន បានជឿថា ប្រទេសរបស់ពួកគេ គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត នៅមជ្ឈិមបូព៌ា។

ទោះជាយ៉ាងណាក៏ដោយ អ្វីៗទាំងអស់ បានផ្លាស់ប្តូរកាលពីព្រឹកថ្ងៃចន្ទ នៅពេលដែលក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារដោយយានដ្រូននិងរ៉ូកែតជាច្រើនគ្រាប់ពីភាគខាងត្បូងប្រទេសលីបង់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល «ដើម្បីសងសឹកចំពោះឈាមសុទ្ធរបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Khamenei និង «ដើម្បីការពារប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន»។

យន្តហោះអ៊ីស្រាអែល បានវាយប្រហារគោលដៅយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសនេះ នៅភាគខាងត្បូង ជាកន្លែងដែលប្រទេសនេះ បានព្រមានប្រជាជននៅក្នុងភូមិជាង ៥០ ឲ្យជម្លៀសចេញ នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត និងនៅជ្រលងភ្នំ Bekaa។

ក្នុងរយៈពេលប៉ុន្មានម៉ោង ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា មនុស្សជាង ៣០នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀត រងរបួស។

ការវាយប្រហារពេញមួយយប់របស់ក្រុមហេសបូឡាទៅលើទីក្រុង Haifa របស់អ៊ីស្រាអែល បានកើតឡើង បន្ទាប់ពីការព្រមានយ៉ាងច្បាស់លាស់ជាច្រើនថ្ងៃពីលោកប្រធានាធិបតី Joseph Aoun និងលោកនាយករដ្ឋមន្ត្រី Nawaf Salam ថា ប្រទេសលីបង់ មិនគួរត្រូវបានអូសទាញចូលទៅក្នុងជម្លោះក្នុងតំបន់ដ៏ទូលំទូលាយនោះទេ។

បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃចន្ទ លោក Salam បានប្រកាសថា រដ្ឋាភិបាលលីបង់ បានហាមឃាត់សកម្មភាពយោធា និងសន្តិសុខរបស់ក្រុមហេសបូឡា ហើយកំពុងរឹតត្បិតក្រុមនេះឲ្យដើរតួនាទីនយោបាយសុទ្ធសាធ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm