អំពើហិង្សាបានឆក់យកជីវិតមនុស្សយ៉ាងតិច ១៥នាក់ នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា

2026/03/03 09:59:33 pm        71

អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ ត្រូវបានសម្លាប់បន្ទាប់ពីក្រុមខ្មាន់កាំភ្លើង បានវាយប្រហារសហគមន៍ចំនួនបី នៅភាគខាងជើងកណ្តាលប្រទេសនីហ្សេរីយ៉ា។ 

ក្រុមសិទ្ធិមនុស្សនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ X ថា ការវាយប្រហារក្នុងពេលដំណាលគ្នា បានកើតឡើង នៅក្នុងភូមិ Tashan Maje, Saduro និង Runtuwa ដែលមានទីតាំងនៅតំបន់ Borgu នៃរដ្ឋនីហ្សេរីយ៉ា។ 

អង្គការលើកលែងទោសនេះ បាននិយាយថា៖«ក្រុមខ្មាន់កាំភ្លើង បានលុកលុយភូមិនានា ... ដោយជិះម៉ូតូរាប់សិបគ្រឿង បាញ់ប្រហារគ្រប់ទិសទី។ ពួកគេក៏បានប្លន់ហាងលក់ទំនិញផងដែរ។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«ការវាយប្រហារដ៏គួរឲ្យរន្ធត់» គឺជាការចង្អុលបង្ហាញមួយទៀតដែលថា «ប្រជាជនរស់នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ និងមានអារម្មណ៍ថា គ្មានក្តីសង្ឃឹមឡើយ»។

ភាគខាងជើងប្រទេសនីហ្សេរីយ៉ា កំពុងស្ថិតក្នុងវិបត្តិសន្តិសុខដ៏ស្មុកស្មាញមួយ ដែលមានទាំងក្រុមសកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការនៅភាគឦសាន និងក្រុមឧក្រិដ្ឋជនប្រដាប់អាវុធចាប់ជំរិតមនុស្ស ដើម្បីប្រាក់លោះ ដែលបានបង្កឲ្យមានភាពវឹកវរនៅតំបន់ភាគពាយ័ព្យ និងភាគខាងជើងកណ្តាលនៃប្រទេសនេះ។

ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក គឺជាគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសនេះ មិនបានការពារគ្រិស្តបរិស័ទពីការប្រល័យពូជសាសន៍ដែលត្រូវបានចោទប្រកាន់នោះទេ។ រដ្ឋាភិបាលនីហ្សេរីយ៉ា បានបដិសេធការចោទប្រកាន់នេះ ហើយអ្នកវិភាគនិយាយថា អំពើប្រល័យពូជសាសន៍នោះ ធ្វើឲ្យស្ថានភាពកាន់តែស្មុកស្មាញ ដែលប្រជាជនតែងតែត្រូវបានកំណត់គោលដៅ ដោយមិនគិតពីជំនឿរបស់ពួកគេទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        257
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        299
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        278

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm