ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា កំពុងខិតខំផលិតធនធាន​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ចូលរួម​អភិវឌ្ឍន៍ជាតិ

2026/03/03 03:08:00 pm        290

ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ដែលមានសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជា​ព្រះសាកលវិទ្យាធិការ កំពុងខិតខំចូលរួមផលិតធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាលកម្ពុជា មាន​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដើម្បីមានចំណេះដឹង ចូលរួមអភិវឌ្ឍន៍​ប្រទេស​ជាតិឲ្យកាន់តែមានការរីកចម្រើន។

ក្នុងពីធីការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ របស់សមណនិស្សិត និស្សិត ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែមីនា ឆ្នាំ២០២៦ លោក កាន់ សុខុម សាកល​វិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥កន្លងទៅ សមិទ្ធផល​នៃ​ការ​ការពា​រសារណា​បញ្ចប់ថ្នាក់​បរិញ្ញាបត្រ​របស់​ពុទ្ធិក​សាកល​វិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានសម្រេចឡើងយ៉ាងត្រចះត្រចង់ ក្នុងស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការអ​ភិវឌ្ឍ​មូល​ធន​មនុស្ស ប្រកបដោយគុណភាព និងសីលធម៌ ។

លោកបន្តថា ជោគជ័យនេះ គឺជាលទ្ធផលនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទដ្ឋានអប់រំរបស់ ក្រសួង​អប់រំ យុវជន និងកីឡា ព្រមទាំងការចង្អុលបង្ហាញពីក្រសួងធម្មការ និងសាសនា និង​អគ្គា​ធិការ​ដ្ឋាន​ពុទ្ធិកសិក្សាជាតិ ក្នុងការធ្វើទំនើបកម្មពុទ្ធិកសិក្សា ឱ្យក្លាយជាថ្នាល​បណ្តុះ​បណ្តាល​វិទ្យា​សា​ស្ត្រ​សង្គម និងពុទ្ធសាសនាផ្សារភ្ជាប់នឹងការស្រាវជ្រាវ ក្នុងគោលដៅ​បម្រើ​នូវ​ឧត្តម​ប្រយោជន៍​ជាតិ សាសនា និងព្រះមហាក្សត្រ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត មាស សំណាង រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បាន​ជំរុញឱ្យសមណនិស្សិត និងនិស្សិតទាំងអាស់ ត្រូវខិតខំ​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​ឱ្យ​មាន​ចំណេះ​ជំនាញ ​បទពិសោធន៍ការងារជាមួយនឹងសីលធម៌ និងគុណភាព ដើម្បីក្លាយជា​កោសិកា​ជាតិ​ដ៏​សំខាន់​របស់ជាតិ ។

ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមការដឹកនាំរបស់សម្តេច ព្រមហាសង្ឃរាជ បួរ គ្រី បានក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ សម្រាប់បណ្តុះបណ្តាលធនធានផ្នែកព្រះសង្ឃ និងនិស្សិតឱ្យទទួលបានចំណេះដឹងលើវិស័យពុទ្ធសាសនា ក៏ដូចជាពុទ្ធចក្រដើម្បីជួយទ្រទ្រង់នូវវប្បធម៌ ទំនៀមទំលាប់ និងអត្តសញ្ញាណរបស់ជាតិ ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា កិច្ចប្រឹងប្រែងរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះ ស្របទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដោយផ្តោតសំខាន់លើ “ការអភិវឌ្ឍមូលធនមនុស្ស” គឺជាចំណុចអាទិភាពខ្ពស់បំផុត ។

គួរបញ្ជាក់ថា បច្ចុប្បន្នពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ លើជំនាញចំនួន៧ រួមមាន៖ នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រកុំព្យូទ័រ, បង្រៀនភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ, វិទ្យាសាស្ត្រអប់រំ និងជំនាញទស្សនវិជ្ជា និងមានសមណនិស្សិត និស្សិតកំពុងសិក្សាជាង ២ ៧០០អង្គ/នាក់ ។ ដោយឡែក សម្រាប់សមណនិស្សិត និស្សិត ត្រូវការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧ មានចំនួនសរុប ២៧៥ អង្គ/នាក់ លើឯកទេសចំនួន៦ លើកលែងតែជំនាញទស្សនវិជ្ជា ខណៈចាប់តាំងពីការបង្កើតពុទ្ធិកសាកលវិទ្យាល័យមក បានបណ្តុះបណ្ដាលសមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ១៦ជំនាន់រួចមកហើយ ដែលមានចំនួនសរុប ២ ០២៦ អង្គ/នាក់៕ អត្ថបទ បាន សុខរិទ្ធិ 


អត្ថបទដែលទាក់ទង

ក្រុមការងារបក្សចុះខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក
2026/03/07 10:08:26 pm        1
រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាការចាំបាច់ ជួយជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ច
2026/03/07 09:37:44 pm        1
ក្រសួងបរិស្ថានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្ត ពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេស បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់មួយកន្លែងឆេះបង្កការបំពុល
2026/03/07 05:01:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមការងារបក្សចុះខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក

2026/03/07 10:08:26 pm
​រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាការចាំបាច់ ជួយជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ច
2026/03/07 09:37:44 pm
​ក្រសួងបរិស្ថានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្ត ពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេស បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់មួយកន្លែងឆេះបង្កការបំពុល
2026/03/07 05:01:15 pm
​រុស្ស៊ីបាញ់ស្រោចមីស៊ីល និងយានដ្រូនលើអ៊ុយក្រែន ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ៦នាក់ស្លាប់
2026/03/07 04:57:43 pm
​ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្អាកជើងហោះហើរ ទាំងទៅ និងមកពីទីក្រុង Dubai
2026/03/07 04:55:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/07 02:01:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/06 06:37:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/05 02:01:19 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/07 12:46:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am